សមាជិកគ្រួសារ និងអ្នកភូមិកាលពីថ្ងៃចន្ទ បានចាប់ផ្តើមបញ្ចុះសពរបស់ជនរងគ្រោះពីការរអិលបាក់ដីលើមណ្ឌលកុមារកំព្រានៅក្នុងព ិធីប ុណ្យសពមួយនៅខាងក្រៅក្រុងគូឡាឡំពួ ប្រទេស Malaysia។
ប្រជាជនបានឱបគ្នាយំ និងបានជួបជុំគ្នានៅជុំវិញសាកសពជនរងគ្រោះនៅក្នុងពេលពិធីសូត្រធម៌បុណ្យសពនៅឯព្រ ះវិហ ារមូស្លីមមួយក្នុងភូមិហ៊ូលូឡាំងហ្គាតបន្ទាប់ពីមានការសូត្រគម្ពីរគួរអានតាមឧបករណ៍បំ ពងស ំឡេងក្នុងមណ្ឌលនោះកាលពីថ្ងៃអាទិត្យ ដែលក្រោយមកស្ងាត់ជ្រងំគួរឲ្យព្រឺឆ្អឹងខ្នង។

ក្រុមប៉ូលិសបាននិយាយថា យ៉ាងតិចមនុស្ស ១៦នាក់ បានស្លាប់នៅក្នុងការរអិលបាក់ដីសង្កត់លើមណ្ឌលក្មេងកំព្រាក្នុងភូមិហ៊ូលូឡាំងហ្គាតនោ ះ។

ក្មេងប្រុស ១៥ នាក់ និងមនុស្សពេញវ័យម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុដែលបានកើតឡើង កាលពីម៉ោងប្រមាណ ២ និង ៣០នាទីរសៀលថ្ងៃសៅរ៍ ក្នុងភូមិហ៊ូលូឡាំងហ្គាតនៃរដ្ឋសាឡា-ង៉ នៅភាគកណ្តាលប្រទេស៕