Nikon 1 គឺជាម៉ាស៊ីនថតរូបមួយក្នុងចំណោមម៉ាស៊ីនថតរូបដំបូង៣ដែលត្រូវបានក្រុមហ៊ុន Nikon ផលិតកាលពីខែមេសា ឆ្នាំ ១៩៤៨។

/

កម្មវិធីលក់ដេញថ្លៃ WestLicht កាលពីថ្ងៃទី១កន្លងទៅ បានរកឃើញម្ចាស់ថ្មីរបស់ Nikon 1 ដែលជាម៉ាស៊ីនថតរូប rangerfinder ដែលត្រូវបានគេចាត់ទុកថាមានអាយុកាលចាស់បំផុតរបស់ Nikon។ តម្លៃចុងក្រោយដែលត្រូវបានលើកឡើងគឺ ៤០៦.០០០ដុល្លារអាមេរិក។ នេះគឺជាតម្លៃខ្ពស់ជាងទ្វេដង បើធៀបនឹងការរំពឹងទុករបស់គណកម្មការ គឺ ២០០.០០០ដុល្លារ។

/

ម៉ាស៊ីនថតរូប Nikon 1 មានលេខកូដស៊េរី 60922។ នេះគឺជាម៉ាស៊ីនថតរូបមួយក្នុងចំណោមពីរដែលត្រូវបានផលិតកាលពីខែមេសាឆ្នាំ ១៩៤៨ និងជាម៉ាស៊ីនមួយក្នុងចំណោមបីដែលត្រូវបាន Nikon ផលិតជាលើកដំបូងគេបង្អស់។ ក្រុមហ៊ុនផលិតម៉ាស៊ីនថតរូបជប៉ុននេះ បានចាប់ផ្ដើមផលិតតាំងពីខែមិនា ឆ្នាំ ១៩៤៨។ នេះត្រូវបានគេចាត់ទុកថាជាម៉ូដែលដែលមានអាយុកាលយូរបំផុតរបស់ Nikon ដែលបច្ចុប្បន្ន វានៅដំណើរការបាន។

/

ក្រៅពីម៉ាស៊ីន ផលិតផលនេះក៏មានឡែន Nikkor-H 2/5cm ដែលមានលេខស៊េរី 70811។ នេះគឺជាឡែន(កែវពង្រីក) ទី១១ដែលត្រូវបានផលិតដោយ Nikon ។

/

ម្ចាស់មុនរបស់ Nikon 1 គឺជាអ្នកប្រមូលទិញជនជាតិជប៉ុន មានឈ្មោះថា Tad Sato។ ប៉ុន្តែ ម្ចាស់ថ្មីរបស់ផលិតផលនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ dpreview/vnexpress