យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នក វិទ្យាសាស្រ្ដ ក៏ដូចជាក្រុមគ្រួពេទ្យក្នុងពិភពលោកជាច្រើន បាននិយាយថា មនុស្សហ៊ានប្រឡូកក្នុងរឿងស៊ិច (ការរូមភេទ) ជាពិសេសក្នេងៗជំទង់ នោះគេនឹងអាចមានផលលំបាកជាច្រើនដូចជា៖

១. ជង្ងឺផ្សេងៗកាលណាក្មេងស្រី ដែលមានអាយុ ១៥- ១៦ឆ្នាំដែលហ៊ានទទួលយកនូវការរូមភេទ នោះពួកគេនឹងអាចមានជម្ងឺផ្សេងៗដូចជា កាម៉ារោគ រលាកស្មូន និងការមានកូនដោយមិនបានព្រាងទុក។ វិបត្ដិផ្លូចចិត្ដ ក៏ជាកា្ដមួយសំខាន់ណាស់ដែរ បើសិនជាដៃគូររបស់ពួកគេបោះបង់ពួកគេចោល។
២. បាត់ព្រហ្មចារីយមុនពេលរៀបការ

ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី ដែលកើតឡើងដោយការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ វាតែងតែត្រូវបានកើតឡើងក្នុងការរូមភេទដំបូង ប៉ុន្ដែការអស់នូវព្រហ្មចារីយនេះ វាជាលទ្ធផលមួយ ដែលគួរអោយភ័យខ្លាចបំផុត នៅពេលដែលដៃគួរស្នេហារបស់ក្មេងស្រីនោះ បោះបង់ចោលពួកគេ។ ពួកគេកាន់តែមានវិប្បដិសេរីយ៉ាងខ្លាំង នៅពេលដែលគេជួបបុរស ស្មោះត្រង់នឹងគេ ហើយត្រូវបានបញ្ចប់ដោយចំណអាពិហ៍ពិពាហ៍។៣. បាត់កិត្ដិយស
មិនត្រឹមតែខ្លួនយើងផ្ទាល់ទេ ដែលត្រូវបានបាត់បង់កិត្ដិយស សូម្បីតែក្រុមគ្រួសារ ក៏មានភាពអាមាសខ្លាំងណាស់ដែរ។ ជាពិសេនៅពេលយើងធ្លាក់ខ្លួនឈឺ ដែលបណ្ដាលមកពីការរូមភេទនៅក្មេងពេកនេះ ព្រោះមនុស្សដែលរស់នៅជុំវិញយើង ទាំងអស់អាចវាយតម្លៃថាយើងជាមនុស្សល្អ ដែលហ៊ានធ្វើនូវរឿងមិនល្អ អសីលធម៌តាំងពីក្មេង។
ដោយ៖ នារីប្រភព៖ dailymail