នៅក្នុងដំនើរធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិច លោក បារ៉ាក់ អូបាម៉ា
នៅក្នុងប្រទេស អង់គ្លេស នៅថ្ងៃនេះ(24 ឧសភា) លោក អូបាម៉ា នឹងធ្វើដំនើរក្នុងរថយន្ត
ការពារគ្រាប់ដ៏ពិសេសមួយប្រភេទ Cadillac របស់ក្រុមហ៊ុន General Motor ដើម្បីធានា
សុវត្ថិភាពរបស់លោក ។

នៅក្នុងការធ្វើដំនើររបស់ប្រធានាធិបតី លោក អូបាម៉ា មានរថយន្តអមដំនើរយ៉ាងតិចក៏
មាន 20 គ្រឿង និង ម៉ូតូសមត្ថកិច្ចមួយចំនួនទៀតផងដែរ ។ នៅក្នុងដំនើរទស្សនកិច្ចលើក
នេះមានវត្តមានកងទ័ពការពាររហូតដល់ 500 នាក់ ក្រុមអ្នកជំនួយការរបស់សេតវិមាន
ក្រុមវេជ្ជបណ្ឌិត 6 នាក់ មេចុងភៅផ្ទាល់ខ្លួន 2 នាក់ និងមានកងការពារមានអាវុធជាប់ខ្លួន
ចំនួន 200 នាក់ផ្សេងទៀតដើរតាមការពារលោក អូបាម៉ា ។ ដោយឡែកចំពោះរថយន្តរបស់
លោក អូបាម៉ា គឺមានលក្ខណៈពិសេសដូចខាងក្រោម ៖

-ធុងសាំងៈ រចនាតាមប្រព័ន្ធបច្ចេកទេសទំនើប ពាសដែកថែបយ៉ាងរឹងមាំ និងមានផ្ទុកនូវ
ពពុះសំរាប់ការពារការផ្ទុះពេលមានអ្វីប៉ះចំជាយថាហេតុ ។
-ផ្នែកខាងក្រោយរថយន្តៈ មានកន្លែងសំរាប់ប្រធានាធិបតី និងមានកន្លែងអង្គុយ 4កន្លែង
ផ្សេងទៀតសំរាប់ភ្ញៀវ មានកញ្ចក់ជារបាំងការពារយ៉ាងរឹងមាំ ។ មានតែប្រធានាធិបតីទេ
ដែលអាចបើកបិទកញ្ចក់បាន ។ ចំនែកប្រដាប់ប្រកាសអាសន្នក៏ត្រូវបានបំពាក់រួចជាស្រេច ។
-ទ្វាររថយន្តៈ ផលិតឡើងពីដែកថែបមានកំរាស់រហូតដល់ 20 សង់ទីម៉ែត្រ ធ្ងន់ដូចទ្វារនៃ
កាប៊ីនរបស់យន្តហោះ Boeing 757 ។
-អ្នកបើករថយន្តៈ ត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញឆ្លងកាត់ការលំបាកជាច្រើន រួមមាន
ការរត់គេច និង ការបង្វិលរថយន្តក្នុងកំរិត 180 ដឺក្រេ ផងដែរ ។
-ទ្វារផ្នែកខាងមុខៈ អាចការពារគ្រាប់កាំភ្លើងបាន គឺជាទ្វារតែមួយគត់ដែលអាចបើកបាន
7,2 សង់ទីម៉ែត្រសំរាប់អ្នកបើកបរអាចធ្វើការទំនាក់ទំនងជាមួយ អ្នកបើកបររថយន្តអមក្បែរ
នោះ ។
-កៅអីក្រោយៈ មានបំពាក់នូវទូរស័ព្ទភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប និង មានប្រព័ន្ធបណ្តាញ
ដោយផ្ទាល់ជាមួយឧបនាយករដ្ឋមន្រ្តី ។
-រថយន្តមានទំងន់ 8តោន កំលាំងម៉ាស៊ីន 6,5l diesel ៕
(ប្រភពពី Mail)
ដោយ៖ រដ្ឋា