ប្រហែលជាអ្នកទាំងអស់នៅចង់ចាំក្តាចុច touchscreen Surface ដែល Microsoft បង្ហាញលើកដំបូង កាលពីឆ្នាំ 2007។ ៥ឆ្នាំក្រោយ គេបានបង្រួមតូចវាឲ្យមានទំហំស្មើរនឹង table តែប៉ុណ្ណោះ។ Tablet Surface ថ្មីនេះមានទំហំអេក្រង 10.6inch អត្រា 16:9 ជាមួយនឹងបច្ចេកទេស ClearType HD Display ត្រូវបានការពារដោយកញ្ចក់ Gorilla Glass 2។

/ ប្រើអង្គគណនារបស់ NVIDIA ប្រភេទ cpu ARM។ ចំណុចពិសេសនោះគឺ version របស់ Windows នេះ គឺ Windows RT។ កម្រាស់ត្រឹមតែ 9.3mm។ Tablet នេះនឹងមានពីរកំណែ គឺ 32GB និង 64GB។ ប៉ុន្តែ មិនទាន់ដឹងពីតំលៃ និងថ្ងៃចេញលក់ផ្លូវការនោះឡើយ ក៏ប៉ុន្តែ Microsoft បានបង្ហើបឲ្យដឹងថា តំលៃរបស់វាគឺស្មើរនឹងតំលៃរបស់ tablet ARM ដទៃ ហើយនិងចេញលក់ក្នុងពេលដែចគ្នានឹង window 8។ / Surface ប្រើ Windows RT (ដែលយើងហៅកាត់ថា Surface RT) មានច្រក់ connect គ្រប់គ្រាន់ដូចជា microSD, USB 2.0, Micro HD Video។ ម៉ាស៊ីនមានជើងសំរាប់កល់ នៅខាងក្រោយ ដែលពេលត្រូវការ អ្នកគ្រាន់តែ បើកវាដើម្បីប្រើ ដោយងាយស្រួល។ ក្រៅពីនោះ Microsoft មានបំពាក់ឲ្យ tablet របស់ ខ្លួន ស្រោម cover ជំនាន់ថ្មីគឺ Touch Cover និង Type Cover។ ក្នុងនោះ Touch Cover ស្តើងត្រឹម តែ 3mm តែមានក្តាចុច QWERTY ដោយគ្រប់គ្រាន់ និង trackpad ដែលជាក្តាចុច multi-touch។ / ព័ត៌មានបន្ថែម៖ ប្រព័ន្ធដំណើរការ៖ Windows RT ទម្ងន់៖ 676 g កម្រាស់៖ 9.3 mm អេក្រង់៖ 10.6” ClearType, HD ថ្ម៖ 31.5 W-h ច្រក់ភ្ជាប់៖ microSD, USB 2.0, Micro HD Video, 2x2 MIMO antennae Software៖ Office Home & Student 2013 RT Cover: Touch Cover, Type Cover សំបកការពារ៖ VaporMg Case & Stand អង្គចងចាំ៖ 32 GB, 64 GB