ទិដ្ឋភាពនារីបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់កំពុងធ្វើសកម្មភាពនៅពេលនាយករដ្ឋមន្ដ្រីSomalia កំពុងសំដែងសុន្ទរកថានៅក្នុងពិធីមួយនៅឯ Mogadishu ត្រូវបានកាមេរ៉ាមួយថតបាន។

ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើតឡើងខណៈពេលនាយករដ្ឋមន្ដ្រី Somalia លោក Abdiweli Mohamed Ali កំពុងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធដំណើរការស្ថានីយទូរទស្សន៍ជាតិដែលផ្សាយតាមរយៈផ្កាយរណប់។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងមហោស្របជាតិក្នុងរដ្ឋធានី Mogadishu ដោយមានការចូលរួមពីក្រុមមន្ដ្រីកំពូលៗនិងសមាជិកសភាជាច្រើនរូបផងដែរ។
ទោះជាយ៉ាងណាក៏ដោយ គ្រាប់បែកនេះមិនបានធ្វើអោយមន្ដ្រីជាន់ខ្ពស់នៃរដ្ឋាភិបាលណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិត។ ប៉ុន្ដែមនុស្សចំនួន ៥នាក់ក្នុងចំណោម ២០០នាក់ដែលមានវត្តមាននៅទីនោះត្រូវបាត់បង់ជីវិត ក្នុងនោះក៏មានមេដឹកនាំគណកម្មធិការ Olympic និងជាអគ្គនាយកសម្ព័ន្ធកីឡា Somalia រួមនឹងស្ដ្រីអ្នកនិពន្ធល្បីឈ្មោះ និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing