Maria Gomes Valentim ដែលមានអាយុ 114 ឆ្នាំគឺស្រ្តីជនជាតិប្រេស៊ីលដែលមានអាយុវែងជាងគេ និងជាមនុស្សចាស់ជាងគេបំផុតលើពិភពលោកដែល Guinness បានធ្វើការកត់ត្រាកាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា លោកយាយ Valentim ដែលមានអាយុ 114 ឆ្នាំគឺជាស្រ្តីមេមាយ ម្នាក់ដែលអង្គុយនៅក្នុង កៅអីរុញតាំងពីឆ្នាំ 1946 មកម្លេះ ហើយលោកយាយបានទទួលនូវរបបអាហារដែលមានសុខភាព យ៉ាងទៀង ទាត់ដែលធ្វើអោយលោកយាយមានអាយុវែងដូច្នេះ។


ស្រី្តជនជាតិប្រេស៊ីលមួយរូបទៀតដែលមានឈ្មោះថា Sebastiana De Lourdes Silva ដែលមានវ័យចំណាស់ ដល់ទៅ 116 ឆ្នាំបានកត់ត្រាថាជាស្រ្តីដែលមានវ័យចំណាស់ ជាងគេលើពិភពលោកមួយរូបដែរ ប៉ុន្តែ Guinness មិនទាន់បញ្ជាក់ចំពោះឯកសារ របស់លោកយាយរូបនេះ នៅឡើយទេ។