យានយន្ដ៖ ទើបតែថ្ងៃម្សិលមិញតែប៉ុណ្ណោះដែល ក្រុមហ៊ុនរថយន្ដទំនើប លំដាប់ថ្នាក់ពិភពលោក​ Ferrari ប្រទេស​អ៊ីតាលី ប្រកាសដំណឹងទូទាំងសហរដ្ឋអាមេរិក ជាពិសេសរដ្ឋកាលីហ្វ័រញ៉ាតែម្ដង នូវការបញ្ជាឲ្យបញ្ឈប់ការលក់ចេញ​នូវមូដែល Ferrari 488 GTB ស៊េរីឆ្នាំ ២០១៦ ក្រោយពេលទើបរកឃើញបញ្ហា ។ 

ម៉ូដែល ត្រូវបានក្រុមហ៊ុនចង្អុលបង្ហាញនោះគឺ Ferrari California T 488 GTB ស៊េរីឆ្នាំ ២០១៦ ដែលជាប្រ​ភេទរថយន្ដ ក្រុមហ៊ុនទើបតែបង្កើតជំនាន់ដំបូងបង្អស់ ហើយជាប្រភេទរថយន្ដដែលប្រើកម្លាំង ៨ ម៉ាស៊ី នឹងខ្នាតរង្វាស់ ៣.៩ liter ។ ហើយបញ្ហាដែលឈានទៅដល់ការបឹទទីផ្សារនោះគឺ បណ្ដាលមកពី បញ្ហាផ្នែកស៊ីយោប្រេង មានគុណភាពមិនស្មើនឹងកម្លាំងម៉ាស៊ីន ដែលអាចបង្កឲ្យបែកធ្លាយ ក្នុងពេលម៉ាស៊ីនកំពុងតែ​ដំណើរការ ស្ថិតក្នុងស្ថានភាពក្ដៅ ដែលអាចជ្រាបប្រេងចេញ បង្កហានិភ័យ ឆាបឆេះរថយន្ដបាន។

យោងតាមបណ្ដាភ្នាក់ងារចែកចាយ ម៉ូដែលទំនើបមួយនេះ គឺបានបង្ហាញថា មិនទាន់មានការលក់ដាច់ នៅ​ឡើយ​ទេ ហើយក៏ត្រូវក្រុមហ៊ុនធំសម្រេចបឹទទីផ្សារតែម្ដង ។ 

ក្រុមហ៊ុន Ferrari ត្រូវធ្វើការផ្អាកលក់ជាបណ្ដោះអាសន្នសម្រាប់ធ្វើការកែប្រែ និងពិនិត្យឡើង នូវបញ្ហាដែលរកឃើញ ជៀសវាងមានបញ្ហាកើតឡើងទាន់ពេល ។

/ 

/

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops