ព័ត៌មានកីឡា៖ គណៈគ្រប់គ្រងរៀបចំការប្រកួតចាប់គូរកីឡាករប្រដាល់ គឺលោក Bob Arum បានថ្លែងប្រាប់​​អ្នកការសែតកាលពីថ្ងៃអង្គារ៍ថា កីឡាកររបស់លោក គឺ ប៉ាក់គីអៅ នឹងសម្រេចចិត្ដចូលនិវត្ដនៅកំលុងឆ្នាំក្រោយ​នេះហើយ ខណៈដែលកីឡាករបង្វែរគោលដៅឈរឈ្មោះជាបេក្ខជន បោះឆ្នោត នៅក្នុងសភាប្រចាំ​ប្រទេសហ្វីលីពីន។ 

លោក Bob Arum បានថ្លែងថា ប៉ាក់គីអៅ នឹងអាចបន្ដអាជីពជាកីឡាករប្រដាល់បានតែឆ្នាំក្រោយទៀតទេ គាត់នឹងបន្ដក្ដីសុបិនរបស់គាត់ គឺចង់ក្លាយជា នាយករដ្ឋមន្រ្ដីប្រចាំប្រទេសហ្វីលីពីន ដែលនឹង​ធ្វើការបោះ​ឆ្នោតជ្រើសរើស នាឆ្នាំក្រោយនេះហើយ ។ លក្ខខ័ណ្ឌទាំងអស់នេះហើយ ដែលខ្ញុំយល់ថា ប៉ាក់គីអៅ​នឹង ចូលនិវត្ដ នៅពេលមួយ ដែលគាត់នឹងជាប់ឆ្នោតជាថ្នាក់ដឹកនាំប្រទេសហ្វីលីពីន ។ ប៉ាក៉គីអៅ បានចូលខ្លួន​ប្រលូក​ក្នុងវិស័យនយោបាយ ជាច្រើនឆ្នាំផងដែរ ហើយការគាំទ្រជាច្រើនចង់ ឲ្យគាត់ឈរឈ្មោះបោះ​ឆ្នោត​ជាតំណាងរាស្រ្ដអស់ ពីរឆ្នាំកន្លងមកហើយដែរ ។ 

គូសបញ្ជាក់ផងដែរថា ប៉ាក់គីអៅ ត្រូវបានលោក Bob Arum ចាប់គូរប្រកួតជាមួយ Amir Khan នៅដើមឆ្នាំក្រោយ ក្នុងទីក្រុង ឌូបៃ ។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mmamani