ប្លែកៗ៖ នៅពេលបង្ហាញរូបភាពវីដេអូ របស់បុរសម្នាក់ ដែលបានយកធុងរាងកោន ទៅពាក់ជាប់នឹងក្បាល ហើយបែរជាដកមិនរួច ដែលត្រូវទាមទារអោយក្រុមប៉ូលីស ជួយអន្ដរាគមន៍នោះ គឺបានធ្វើអោយមនុស្សជាច្រើន ចង់សើចបន្ដិច និងចង់រិះគន់បន្ដិចថា ជាមនុស្សធំហើយ នៅមិនដឹងអីទៀត។

រឿងរ៉ាវដែលមើលទៅស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានកើតឡើង ក្នុងទីក្រុង Hemel Hemstead ភាគខាងកើត នៃប្រទេសអង់គ្លេស។ តាមការអោយដឹងពីមនុស្សនៅទីនោះ និយាយថាមុនពេលដែលប៉ូលីសមកដល់ ក៏មានអ្នកទិញឥវ៉ាន់ បានជួយដោះដែរ តែដោះពីក្បាលមិនរួច។


មិត្ដភ័ក្ររបស់បុរស ដែលបានជាប់ធុងនឹងក្បាលនោះ បាននិយាយថា គាត់ព្រមពាក់ធុងជាប់ក្បាល ព្រោះគាត់ចង់អោយមិត្ដភ័ក្រទាំងអស់បានសប្បាយ ដោយគាត់ចង់ធ្វើជាអ្នកកំប្លែង អោយមិត្ដទាំងអស់បានរីករាយ តែអកុសសអី ធុងដកលែងរួច ស្ទើរតែស្លាប់ខ្លួន។ ទោះជាយ៉ាងណាដោយ ចូរអ្នកទាំងអស់គ្នា កុំព្យាយាមធ្វើបែបនេះអី។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ រដ្ឋាប្រភព៖ newday