អ្នកឡើងភ្នំជនជាតិជប៉ុនវ័យ 59 ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅលើភ្នំ អេវឺរ៉េស(Everest) នៅពេលដែលខ្លួន ព្យាយាមឡើងភ្នំនេះគឺជាការស្លាប់លើកទី 3របស់ក្រុមអ្នកឡើងភ្នំ
ដែលព្យាយាមឡើងទៅកាន់កំពូលភ្នំនេះបើតាមសំដីរបស់រដ្ឋាភិបាល។

បុរសដែលស្លាប់មានឈ្មោះថា Takashi Ozaki លោកបានស្លាប់កាលពីរសៀលថ្ងៃ
ព្រហស្បត្តិ៍ ហើយការស្លាប់គឺដោយសារតែបញ្ហាសំពាតខ្យល់នៅចន្លោះ South Col និងកំពូលភ្នំនៅពេលដែលលោកព្យាយាម ឡើងទៅកាន់ចំនុចកំពូលនៃភ្នំ អេវឺរ៉េស
(Everest)នេះបើតាមព័ត៌មានពីរបស់ AFP ដែលទទួលព័ត៌មាន ពីតំបន់នោះផ្ទាល់។

សូមបញ្ជាក់ថាលោក Takashi Ozaki បានទៅដល់ចំនុចមួយនៃភ្នំ ដែលគេហៅថា
�The Balcony of Everest� ដែលមានកំពស់រហូតដល់ 8,848 ម៉ែត្រ។ ហើយលោក
Takashi Ozaki បានបញ្ជាក់ថាវាមានការលំបាកក្នុងការចុះមកវិញហើយលោកក៏បាន
ស្លាប់នៅពេលធ្វើដំណើរចុះនេះបើតាមសំដីរបស់មន្រ្តីជប៉ុនលោក Tilak Pandey ។ មន្ត្រីនេះដដែលបានបញ្ជាក់ថាកាលពីប៉ុន្មានឆ្នាំមុនក៏មានអ្នកឡើងភ្នំជនជាតិជប៉ុន
ម្នាក់បានឡើង ភ្នំអេវឺរ៉េស(Everest) នេះពី ប្រទេសទីប៉េ (Tibetan) ដល់ចំនុច
�The Balcony of Everest� នេះដែរ។
អ្នកស្លាប់ 2 នាក់ផ្សេងទៀតដែលបានទៅដល់ចំនុចកំពូលរបស់ ភ្នំអេវឺរ៉េស(Everest)
The Balcony of Everest រួមមាន៖
-ប៉ុន្មានថ្ងៃមុននេះអតីតរដ្ឋមន្រ្តីប្រទេសនេប៉ាល់ក៏ដែលស្លាប់ក្នុងអាយុ82ឆ្នាំហើយជាប់
ឈ្មោះជា មនុស្សចាស់ជាងគេបំផុតដែលបានឡើងទៅដល់ចំនុចកំពូលនៃភ្នំនេះ
-អ្នកឡើងភ្នំជនជាតិអាមេរិក លោក Rick Hitchអាយុ55ឆ្នាំក៏ជាអ្នកដែលបានឡើងដល់
ចំនុចកំពូលនៃភ្នំនេះហើយទើបតែបានស្លាប់នៅដើមខែឧសភានេះផងដែរ។
សរុបទៅមានអ្នកស្លាប់ប្រមាណ300នាក់ដែលបានស្លាប់ដោយសារជំនះឡើងទៅកំពូល
ភ្នំអេវឺរ៉េស(Everest)។ហើយខែឧសភាត្រូវបានចាត់ទុកថាជាពេលវេលាដ៏ល្អបំផុតសំរាប់
ការឡើងភ្នំអេវឺរ៉េស(Everest)ដែលក្នុងឆ្នាំនេះមានមនុស្សប្រមាណ100នាក់បានឡើងដល់
ចំនុចកំពូលThe Balcony of Everestដែលរាប់បញ្ចូលទាំងអ្នកឡើង40នាក់ដែលទើបឡើង
ដល់កាលពីថ្ងៃសុក្រកន្លងទៅនេះ ៕