ព្យុះថ័​រណា​ដូឬ​ខ្សល់​កួច​ពិឃាត​បាន​សម្លាប់​មនុស្ស​ 89 ​នាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីប្រជុំជន​
Joplin (ហ្សូ​ប​លីន) ​នៃ​រដ្ឋ​មីសួ​រី សហរដ្ឋអាមេរិក នៅពេល​មិន​ដល់​មួយ​ខែ​ផង​ក្រោយ​ខ្យល់កួច​
មួយទៀត​បំផ្លាញ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​។​

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភាឆ្នាំ2011
នេះថាទីភ្នាក់ងារចាត់ចែងពេលគ្រា មានអាសន្ននៅក្នុងរដ្ឋ ចូផ្លីន បានអះអាងថាមនុស្ស
89 នាក់ បានស្លាប់ដោយសារការវាយប្រហាររបស់ ព្យុះធឺណាដូនេះ។ តាមរូបភាពដែល
គេថតបានក្រោយព្យុះវាយប្រហារ នោះបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបាន
បំផ្លាញយ៉ាងដំណំដូចជា ផ្ទះសម្បែង ប្រជាជន អាគារពាណិជ្ជកម្ម ស្ថាប័នជាច្រើនផងដែរ។

​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អះអាង​ថា​មនុស្ស​ 89​នាក់​ត្រូវបាន​សម្លាប់​។​ ​
ទីប្រជុំ​ហ្សូ​ប​លីន​នៅ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ព្រំដែន​រដ្ឋ​កាន់​សាស​និង​អូ​ក្លា​ហូ​ម៉ា​។​វា​រង​កា រវាយ
ប្រហរ​ផ្ទាល់​ពី​ខ្យល់កួច​នេះ​។ គួរបញ្ជាក់ថាព្យុះធឺណាដូនេះ បានវាយប្រហារអាមេរិកម្តង
ដែរកាលពីជិត មួយខែមុន ដោយបានធ្វើ ឲ្យប្រជាជនក្នុងរដ្ឋចំនួន៧ នៅភាគខាងត្បូង
ប្រទេស បាត់បង់ជីវិតអស់៣៥៤នាក់ ។ ភ្នាក់ងារជួយ សង្គ្រោះកំពុងតែ ចេញប្រតិបត្តិការ
បន្ទាន់ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវការខូខាត។



(ប្រភព៖ BBC)