ភ្នំភ្លើង ឈ្មោះ Grimsvotn ប្រទេស Iceland បានផ្ទុះឡើងពីក្រោមទឹកកក ដោយមានផ្សែងយ៉ាងខ្លាំងកំពស់ជាង 20km ដែលធ្វើឲ្យប្រទេសនេះ បង្ខំបិទព្រលានយន្តហោះសំខាន់ និងលុបចោលជើងហោះហើរក្នុងស្រុក ទាំងអស់ទៀតផង។
ក្រសួងឧតុនិយមប្រទេសIceland បាននិយាយថា ការផ្ទុះភ្នំភ្លើងនេះមិនគួរអាចបង្អាក់ ដល់ចរាចរណ៏ខាងផ្លូវអាកាសទេ។ ប៉ុន្តែរដ្ឋាភិបាលប្រទេស Iceland វិញ មានការព្រួយបារម្ភចំពោះ ផ្សែងផេះ ដែលអាចបង្កឲ្យម៉ាស៊ីនយន្តហោះឈប់ដំណើរការក្នុងពេលបើកបរ ហើយមានការបិទជើងហោះហើរជាបណ្តោះអាសន្នក្នុងដែនអាកាសអ៊ឺរ៉ុបជាច្រើនផងដែរ។
(ប្រភព៖ BBC, DAP)