ការប្រកួតកីឡាហែលទឹកមានតែចំពោះមនុស្សធំតែប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំទៅ
ថៃ្ងទី 22 ខែ សីហាឆ្នាំ 2010 នៅមជ្ឃមណ្ឌលHangzhou ខេត្ត Zhejiangប្រទេសចិន
បានរៀបចំកម្មវិធី ប្រកួតប្រជែងកីឡាហែលទឹកទារក ដែលមានអាយុចាប់ពី 0 ទៅ
ដល់ 3ឆ្នាំ បានចូលរួមក្នុងពិធីប្រកួតប្រជែងនេះ។

ម្តាយដែលបាននំាកូនតូចៗរបស់ខ្លូនចូលរួមក្នុងពិធីនេះបាននិយាយថា ខ្ញុំពិតជាសប្បាយ
រីករាយ នៅពេលដែលខ្ញុំបានឃើញកូនរបស់ខ្ញុំ បានហែលក្នុងទឹក ដោយធើ្វដៃធើ្វជើង ខ្វែយៗ
និងជាមួយស្នាមញញឹម ដែលមើលទៅហាក់ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង។
នេះគឺជាលើកទីមួយហើយដែល មានការប្រកួតប្រនំាងកីឡាហែលទឹកទារកជាលើកដំបូង
នៅក្នុងប្រទេសចិននេះ វាមើលទៅហាក់ដូចជា កីឡាមួយប្រភេទដែលប្លែកភ្នែក និងមានភាព
សប្បាយរីករាយផងដែរ រវាងម្តាយនិងកូន របស់ខ្លួន។