ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង២២ មានគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង ដោយខ្លួនឯង ដោយនារីម្នាក់ បើកបរម៉ូតូម៉ាកស្កុបពី បានបុករបាំងពុះថ្នល់ ហើយរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ ហើយត្រូវយក ទៅសង្រ្គោះនៅគ្លីនិកឯកជនភ្លាមៗ ។ ហេតុការណ៍នេះកើតឡើង នៅចំនុចផ្លូវកែងបត់ ទៅរង្វង់មូលតោពីរ អតីតតុលាការចាស់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា អំឡុងពេលកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូម៉ាក ស្កុបពី គ្មានស្លាកលេខ បើកបរម្នាក់ឯង រេពេញថ្នល់ ក្នុងអាការៈស្រវឹង ក្នុងទឹសដៅពីជើងទៅត្បូង សំដៅទៅរង្វង់ មូលតោពីរ ពេលទៅដល់ចំនុចកើតហេតុដែលជាផ្លូវកោងបត់ ទៅស្តាំដៃសំដៅទៅរង្វង់មូលតោពីរ ជនរងគ្រោះ មិនបានបង្អង់ល្បឿនដើម្បី បត់ទៅស្តាំដៃទេ បែរជាទៅត្រង់សំដៅទៅបុករបាំងពុះថ្នល់ ធ្វើឱ្យជនរងគ្រោះ ប៉ើងហោះ ទៅលើបុកនិងបង្គោលភ្លើងដែលបំពាក់លើ របាំងពុះថ្នល់បណ្តាឱ្យរងរបួសបែកក្បាល យ៉ាងធ្ងន់ធ្ងរ និងរលាត់ដៃជើងសន្លប់បាត់មាត់បាត់ក ។ភ្លាមៗនោះគេបានទាក់ទងហៅរថយន្តពេទ្យទៅសង្រ្គោះភ្លាមៗផងដែរ ។

តាមរយៈមិត្តភកក្តិរបស់ជនរងគ្រោះ ដែលបានមកមើលនៅមន្ទីរពេទ្យបានប្រាប់ឱ្យដឹងថា ក្រុមខ្លួននិង ជនរងគ្រោះ បានជួបជុំគ្នាហូបស្រាបៀរ នៅហាងគោដុតមួយកន្លែងយីហៅ ល្អ នៅម្តុំឆ្នេរអូរឈើរទាលតាំងពី ល្ងាចមកម្លេះ  បន្ទាប់ពីបានគឹតលុយរួចម្នាក់ៗ ក៏ចាកចេញទៅផ្ទះរៀងៗខ្លួន ក្នុងនោះក៏មានជនរងគ្រោះម្នាក់ ដែរដោយបានបើកម៉ូតូ ជូនមិត្តប្រុសរបស់ខ្លួនទៅផ្ទះវិញ តែមិនដឹងជាមានបញ្ហាអ្វីបានជាជនរងគ្រោះ បើកម៉ូតូត្រលប់មកវិញតែម្នាក់ឯង ក៏ជួបគ្រោះថ្នាក់នៅពាក់កណ្តាលផ្លូវតែម្តង ។

តាមសាក្សីដដែលនេះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី និច អាយុ២២ឆ្នាំ មុខរបរបំរើការ នៅហាងខារ៉ាអូខេ អ៊ិចហ្គោល ក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ៕

width=500

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល