ថ្មីៗនេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់ បង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីរថយន្តមួយ បើកបុកម៉ូតូធំស៊េរី ទំនើបមួយគ្រឿង ដែលចតទុកចោល នៅលើខឿនក្បែរ ចិញ្ចើមផ្លូវ ខណៈម៉ូតូធំនោះកំពុងតែ មានបុរសម្នាក់ឈរពិនិត្យមើល ។ ប៉ុន្តែសំណាងបុរស ដែលកំពុងតែឈរមើល ម៉ូតូនោះ មិនមានគ្រោះថ្នាក់ បន្តិចឡើយ ពេលរថយន្តមួយគ្រឿងនោះ បើកបុកយ៉ាងពេញទំហឹង ។
នៅក្នុងវីដេអូឃ្លីបនេះដែរ គេមើលឃើញថា រថយន្តដែលបង្កគ្រោះថ្នាក់នោះបានផ្ទុះនិងហូរប្រេងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដែលមើលទៅ គួរឲ្យខ្លាច ។ ចំពោះវីដេអូឃ្លីបនេះ ចំណុចសំខាន់ ដែលគេចាប់អារម្មណ៍ជាគេនោះ គឺបុរសម្នាក់ ដែលកំពុងតែឈរ មើលម៉ូតូនោះ ដែលមិនមានគ្រោះថ្នាក់ អ្វីបន្តិចនោះឡើយ ខណៈរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង។ ហេតុដូចនេះទើប អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បានហៅបុរសម្នាក់នោះថា បុរសអាយុថ្លៃ។
ដូច្នេះកុំបង្អង់យូរ សូមទស្សនា វីដេអូឃ្លីប គ្រោះថ្នាក់ចរាចរ ដ៏សាហាវនេះ ខាងក្រោមទាំងអស់គ្នា៖

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល