ការផ្ទុះឆេះរោងចក្ររបស់ Foxconn ដែលផលិត iPad របស់ក្រុមហ៊ុន Apple កាលពីថ្ងៃសុក្រ
ទី២០ខែឧសភា បានធ្វើឲ្យមានការមន្ទិលសង្ស័យជាច្រើនអំពីផលប៉ះពាល់ទៅលើក្រុមហ៊ុន
Apple។លោក Mike Abramsky ដែលជាអ្នកជំនាញខាងវិភាគសេដ្ឋកិច្ចមកពីក្រុមហ៊ុន RBC
capital បានក្លាយជាមនុស្សទីមួយដែលចេញមុខមកវិភាគចំពោះផលប៉ះពាល់ទៅលើក្រុម
ហ៊ុន Apple ពីការផ្ទុះរោងចក្រ Chengdu របស់Foxconnនេះ។
យោងតាមលោក Abramsky បានឲ្យដឹងថា រោងចក្រដែលឆេះកាលពីម្សិលម៉ិញនេះ គឺជា
រោងចក្រចម្បងមួយក្នុងចំណោមរោងចក្រចម្បងពីរ ដែលផលិត iPad 2។ រោងចក្រចម្បង
មួយទៀតរបស់ Foxconn គឺស្ថិតនៅខេត្ត Shenzhen នៃប្រទេសចិនដូចគ្នា។ មានមតិផ្ទុយគ្នា
ច្រើនទាក់ទងនឹងរោងចក្រទាំងពីរនេះ ដោយមានអ្នកខ្លះជឿជាក់ថាភាគច្រើននៃ iPad 2 គឺ
ផលិតនៅរោងចក្រ Chengdu ដែលឆេះ ខណៈដែលមានអ្នកខ្លះគិតថា Shenzhen ទេ ដែល
ជាកន្លែងដែលកំពុងតែផលិត iPad 2 ភាគច្រើននោះ។
ក្នុងការវិភាគលើស្ថានការណ៍នេះ គាត់បានផ្ដល់សេណារីយ៉ូចំនួន២ គឺទីមួយអាជីវកម្ម របស់
Apple នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ និងមួយវិញទៀត គឺមិនប៉ះពាល់ធ្ងន់ធ្ងរ ដែលមានការពន្យល់
ដូចខាងក្រោម៖

១- ប៉ះពាល់អាជីវកម្មរបស់ Apple ធ្ងន់ធ្ងរ៖ នៅក្នុងសេណារីយ៉ូនេះ រោងចក្រChengdu កំពុង
តែផលិត iPad ជាច្រើន ដែលធ្វើឲ្យការផ្ទុះនេះវាប៉ះពាល់ធ្ងន់ធ្ងរ។ ឧទាហរណ៍ងាយយល់គឺ
វាអាចធ្វើឲ្យមានផលអវិជ្ជមានចំពោះ Apple សម្រាប់ត្រីមាសទីបីឆ្នាំ២០១១នេះ (Q3) ដែល
ចាប់ផ្ដើមនៅខែមិថុនាខាងមុខ ខណៈដែលរោងចក្រ Chengdu រំពឹងថានឹងបិទទ្វាររហូតដល់
ចុងខែមិថុនាដូចគ្នា ដែលនេះនឹងអាចធ្វើឲ្យផលិតកម្ម iPad ធ្លាក់ចុះពី ១,៨ ទៅ២,៨លាន
ឯកតាក្នុង Q3 ដែលចំនួននេះ នឹងធ្វើឲ្យ iPad 2 ដែលបានរំពឹងថានឹងផលិតបាន ត្រូវថយ
ចុះចំនួន ២២ទៅ ៣៦ភាគរយ ក្នុងចំណោម iPad 2 ចំនួន៨លានគ្រឿងដែលត្រូវផលិតក្នុង
Q3។ កាន់តែអាក្រក់ជាងនេះទៀត ប្រសិនបើ Foxconn គ្មានលទ្ធភាពក្នុងការស្ដារោងចក្រ
ឡើងវិញ ក្នុងដំណាច់ខែមិថុនានោះទេ វាក៏នឹងអាចប៉ះពាល់ដល់ចង្វាក់ផលិតកម្មសម្រាប់
ត្រីមាសទីបួន (Q4) ដែលនឹងចាប់ផ្ដើមនៅចុងខែកញ្ញាខាងមុខទៀតផង។ ក្នុងសេណារីយ៉ូ
នេះ ប្រាក់ចំណូលក្នុង Q3 អាចនឹងប៉ះពាល់ចំនួន ១,១ពាន់លានដុល្លារ ដល់ ១,៧ពាន់លាន
ដុល្លារ ដែលស្មើនឹងការថយចុះ៤,៧ភាគរយ ហើយតម្លៃហ៊ុន (EPS) ក៏នឹងធ្លាក់ចុះពី ០,៣៥
ដុល្លារ ទៅ០,៥៥ដុល្លារ (៦ទៅ៩%)ផងដែរ។
២- ចំពោះសេណារីយ៉ូទីពីរវិញ គឺមិនសូវប៉ះពាល់អាជីវកម្មធ្ងន់ធ្ងរ៖ ស្ថិតក្នុងសេណារីយ៉ូនេះ
ទាំងរោងចក្រ Shenzhen ក៏នឹងអាចនៅតែផលិត iPad 2 បានច្រើន ឬ/និង Foxconn អាចចាប់
ដើមដំណើរការផលិត iPad 2 នៅរោងចក្រ Chengdu វិញបានរហ័សមុនការរំពឹងទុក។ បើធ្វើ
ការប៉ាន់ប្រមាណពីផលប៉ះពាល់ផលិតកម្មរយៈពេលមួយខែ វាប្រហែលជាអាចថយចុះក្រោម
១,៣លានឯកតាក្នុង Q3 ដែលនេះអាចកម្រិតនូវផលប៉ះពាល់ក្នុង Q4 បាន។ ក្នុងន័យនេះ
ប្រាក់ចំណូលអាចនឹងប៉ះពាល់តិចជាង ៨០០លានដុល្លារ (ថយចុះ៣%) ហើយតម្លៃហ៊ុនគឺ
ថយចុះតិចជាង ០,២៦% ដែលស្មើនឹងការថយចុះ ៤ភាគរយ។ ជាសរុបមកសេណារីយ៉ូទាំងពីរ
នេះ គឺApple ដាច់ខាត ចង់ឬមិនចង់ ក៏ត្រូវតែខាតដែរ ប៉ុន្ដែគ្រាន់តែអាចតិចឬក៏ច្រើនប៉ុណ្ណោះ
ប៉ុន្ដែលោក Abramsky ហាក់ដូចជាផ្ដោតលើសេណារីយ៉ូទីមួយច្រើនជាង។
យ៉ាងណាមិញ នៅថ្ងៃដំបូងបន្ទាប់ពីការផ្ទុះឆេះ តម្លៃហ៊ុនពិតប្រាកដរបស់ Apple គឺធ្លាក់ចុះ
តែ១ភាគរយតែប៉ុណ្ណោះ។
(ប្រភព៖SharikaKhmer )