កាលពីល្ងាចថ្ងៃ21ខែឧសភា ការរអិលបាកដីបានកើតឡើង២លើកជាបន្តបន្ទាប់បានវាយ
ប្រហារមជ្ឈមណ្ឌលក្មេងកំព្រាមួយកន្លែងនៅរាជធានី Kuala Lumpur ប្រទេស Malaysia។
មានមនុស្សចំនួន 25 នាក់ស្លាប់ ក្នុងនោះ ចំនួនក្មេងស្លាប់ 15 នាក់។

តាមព័ត៌មានរបស់ AP បានឲ្យដឹងថា ទីភ្នាក់ងារជួយសង្គ្រោះបានរកឃើញ សាកសពរបស់
15នាក់ ដែលមានអាយុចាប់ពី 8ដល់ 18 ឆ្នាំ។ លោក Abdul Rashid Wahab នប៉ូលិសបាន
និយាយថា ក្មេងៗចំនួន ៨នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីភក់ដែលមួយ ផ្នែកបានគ្រប
ដណ្តប់លើមណ្ឌលក្មេងកំព្រា នៅរដ្ឋសេឡាំងហ្គ័រ ភាគកណ្តាលប្រទេសម៉ាឡេស៊ី ដែលមាន
ព្រំដែនជាប់នឹងរដ្ឋធានី។លោកបានប្រាប់ Reuters ថា៖ �ភ្លៀងធ្លាក់ខ្លាំងកំពុងតែធ្វើឲ្យការងារជួយសង្គ្រោះជួបការលំបាក ខណៈដីភក់នៅតែបន្តរអិលបាក់មក�។
ក្មេងម្នាក់ត្រូវបានជួយសង្គ្រោះ ផុតគេចពីការបាត់បង់ជីវិត
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្មេងៗកំពុងចូលរួមបោះជំរំមួយនៅមណ្ឌលក្មេង
កំព្រានោះ នៅពេលដែលដីភក់រអិលបាក់មក។
មជ្ឈមណ្ឌលក្មេងកំព្រា មុនពេលត្រូវវាយប្រហារដោយការរអិលបាក់ដី(ប្រភព៖ AP)
ដោយ៖ មិនា