ក្រោយពីត្រូវបាន ក្រុមមេធាវីការពារក្តី លោកស្ត្រូស-កាន់(Strauss-Kahn) ស្នើសុំនៅ
ក្រៅឃុំជាលើកទីពីរនៅថ្ងៃសុក្រ និងសុំជាប់ឃុំក្នុងផ្ទះ 24ម៉ោងវិញ ថ្ងៃនេះបំណង់របស់
គាត់ក៏បានសម្រេច ដោយតម្កល់ប្រាក់ធានាចំនួនមួយលានដុល្លារ។ លោក Dominique
Strauss-Kahn ជានាយកគ្រប់គ្រង IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) ត្រូវបានចោទប្រកាន់
ពីបទបៀតបៀនផ្លូវភេទនិងប៉ុន ប៉ងរំលោភសេពសន្ថវៈ ស្ត្រីរៀបចំបន្ទប់សណ្ឋាគារម្នាក់។
ក្នុងលិខិតសុំលាលែងចេញផ្សាយដោយ IMF កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភាលោក
ស្ត្រូស-កាន់បានសរសេរថា៖ �វាគឺជាក្តីក្រៀមក្រំក្រៃលែង ដែលខ្ញុំមានអារម្មណ៍ថាត្រូវគេ
បង្ខំចិត្តនៅថ្ងៃនេះឲ្យដាក់លិខិត សុំលាលែងពីតំណែងនាយកគ្រប់គ្រង IMF របស់ខ្ញុំទៅ
ក្រុមប្រឹក្សានាយក�។
មេធាវីបានថ្លែងថា សំណើរបស់មេដឹកនាំហិរញ្ញវត្ថុរូបនេះនឹងស្នើឲ្យមានការឃ្លាំ មើលលោក
តាមប្រព័ន្ធអេឡិចត្រូនិក។

លោក Strauss-Kahn ថតថ្ងៃ១៨ខែឧសភានៅពន្ធនាគារ
Rikers

ប័ណអ្នកទោសពន្ធនាគារ
Rikers របស់លោក Strauss-Kahn
ពន្ធនាគារ Rikers

លោក Strauss-Kahn នៅកណ្តាល ស្តាប់មេធាវី
William Taylor នៅខាងឆ្វេង ក្នុងថ្ងៃ
កាត់ក្តីនូវការធានាបាននៅក្រៅឃុំថ្ងៃ១៩ខែឧសភា។
Strauss-Kahn បានប្រកាសថា លោកនឹងប្រឆាំងដល់ទីចុងក្រោយដើម្បីបញ្ជាក់ថាគាត់
គ្មានទោសទេ។
(ដោយ៖ មិនា)