អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាព ទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃការដកដង្ហើមចេញភ្លើងរបស់ត្រីបាឡែន បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។នេះក៏ដោយសារតែ គេធ្លាប់តែឃើញនូវគំនូរសត្វនាគរាជ ពីសម័យបុរាណ ដែលអាចបញ្ចេញភ្លើងបែបនេះបាន។

លោក Mark Turner ដែលជាអ្នកផ្តិតយករូបនេះ បាននិយាយថា រូបភាពនេះត្រូវបានលោកផ្តិតពីតំបន់ឆ្នេរ Pertersburg រដ្ឋ Alaska សហរដ្ឋអាមេរិក។


ទោះបីជាយ៉ាងណាក៏ដោយ បាតុភូតមួយនេះ ត្រូវបានគេជឿថា ជាបាតុភុតចំណាំងផ្លាតរបស់ពន្លឺព្រះអាទិត្យ ដែលវារៀបនិងអស្ដង្គត់ មកប៉ះជាផ្ទៃទឹកប៉ុណ្ណោះផង៕
ដោយ៖ រក្សាប្រភព៖ dailymail