
មានការផ្ទុះមួយបានកើតឡើងកាលពីថ្ងៃសុក្រទី២០ខែឧសភា នៅរោងចក្រផលិត Tablet
iPad 2 របស់ក្រុមហ៊ុន Apple នៅទីក្រុងចេនឌូប្រទេសចិន។ រោងចក្រនេះជារោងចក្រអេឡេត្រូនិករបស់ក្រុមហ៊ុនFoxconn ដែលជាក្រុមហ៊ុនផលិតគ្រឿង
ឧបករណ៍អេឡេត្រូនិច និងកុំព្យូទ័រធំជាងគេលើពិភពលោក។ តាមព័ត៌មានពីប្រទេសចិនបាន
ឲ្យដឹងថា មនុស្សយ៉ាងតិចណាស់ចំនួន២នាក់បានស្លាប់ និង១៨នាក់បានរងរបួស ក្នុងការផ្ទុះ
នេះ។ ក្រុមហ៊ុននេះក៏បានអះអាងថា ការផ្ទុះនេះគ្រាន់តែ ជារឿងគ្រោះថ្នាក់តែប៉ុណ្ណោះ ហើយ
ប៉ូលិសក៏បានបញ្ជាក់ថា នេះមិនមែនជាល្បិចកលបំផ្លាញពាណិជ្ជកម្មទេនោះ។ មូលហេតុរបស់
ការផ្ទុះ ក៏ដូចជាការខូចខាតនូវសេដ្ឋកិច្ចនេះ មានចំនូនអ្នករងរបួសកំពុងត្រូវបានសើបអង្កេត។
ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា iPad 2 ត្រូវបានផលិតនៅក្នុងអាគារដែលត្រូវបាន
បំផ្លាញដោយការផ្ទុះនេះ។ តាមសម្តីក្រុមកម្មករសម្តីបាននិយាយថា មានមនុស្សរាប់រយនាក់
បានកំពុងធ្វើការនៅពេលដែលមានឧបទ្ទវហេតុនេះ។
ក្រុមហ៊ុនFoxconn ដែលជាអ្នកផលិតដ៏ធំបំផុតនៅលើពិភពលោក ភាគច្រើនក្រុមហ៊ុននេះ
ផលិតនូវគ្រឿងកុំព្យូទ័រនិងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតទៅតាមកិច្ចសន្យាជាមួយនឹង
ក្រុមហ៊ុនដទៃទៀតនោះ។ ហើយអតិថិជនធំៗរបស់ Foxconn មានដូចជាក្រុហ៊ុន Apple, Sony និងNokia។
(ប្រភព៖ BBC)
ដោយ៖ មិនា