តាមការបង្ហាញមុខកាលពី២ថ្ងៃមុន ថ្ងៃទី១៨ខែឧសភា ក៏ប៉ុន្តែវីឌីអូរនេះបានធ្វើឲ្យជ្រួលជ្រើ​
មលើបណ្តាញ YouTube ដោយមានមនុស្សជិត៣លាននាក់ចូលទស្សនា។
បំណងចង់ធ្វើឲ្យសង្សារបស់ខ្លួនគឺនាង Ginny មានការផ្ញាក់ភ្អើល លោក​ Matt Still បានជួល
អ្នកជំនាញថតរូបនៅ Atlanta (សហរដ្ឋអាមេរិច) ដើម្បីធ្វើជាអ្នកដឹកនាំវីឌីអូរខ្លីមួយនេះ ឲ្យដូច
នឹង trailer ឧទេ្ទសនាមរឿង។ ក្នុងវីឌីអូរនោះ Stillបាន សំណះសំណាងជាមួយនឹង ឪពុករបស់
Ginny ហើយពឹងគាត់ជាអ្នក​កាន់ដៃនាងនាំចូលវិមានក្នុងវិធីអាពាហ៍ពិពាហ៍។
ក្រោយពីបានការអនុញ្ញាតិពី រោងចក្រភាពយន្ត បងប្រុសរបស់ Ginny នាំនាងទៅមើលរឿង
Fast Five។ នាងមិនដឹងថាមានវត្តមានរបស់គ្រួសារ មិត្តភ័ក្ត ជាមួយនឹងភ្ញៀវ១០០នាក់​ទៀត​
ដែលនាងមិនធ្លាប់​ស្គាល់​។ ប៉ុន្មាននាទីដំបូង Ginny ក៏សួរបងប្រុសនាងថា នោះគឺ Matt មែន
ទេ? បញ្ចប់រឿង Still ឈានចូល ក៏សុំរៀបការជាមួយនាង។