ម្ចាស់ក្សត្រី Beatrice ដែលមានអាយុ 22 ឆ្នាំ គឺជាបុត្រីរបស់ព្រះអង្គម្ចាស់ Andrew ជាមួយព្រះនាង Sarah Ferguson ដែលបានពាក់មួកដ៏ចំឡែកមួយ នៅពេលចូលរួម ពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គ William និង ម្ចាស់ក្សត្រី Kate។ មួកដែលម្ចាស់ក្សត្រី Beatrice បានពាក់នៅថ្ងៃនោះត្រូវបានដាក់លក់នៅលើ គេហទំព័រ eBay ដែលចាប់ផ្តើមក្នុងតំលៃ 3ម៉ឺនដុល្លា។
ហើយមកដល់ថ្ងៃនេះ មួកចំឡែកនេះគឺមានអ្នកដេញថ្លៃ រហូត ដល់ 81,476 ដុល្លា។ ម្ចាស់ក្សត្រី Beatrice សង្ឃឹមថា អ្នកណាក៏ដោយដែល ឈ្នះក្នុងការដេញថ្ងៃ នេះ នឹងរីករាយជាមួយនេះមួកដ៏ចំឡែកនេះ ដូចជារូបនាងដែរ។