វិស្វករអ៊ីរ៉ង់មួយក្រុម កំពុងតែអភិវឌ្ឍរ៉ូបូតមួយដែលអាចសាងសង់អាគារដែលមានកំពស់ ២០០ម៉ែត្រ ដោយប្រើពេលត្រឹមតែមួយថ្ងៃ។

ទំព័រ​ Mehr News បានចុះផ្សាយថា សាស្ដ្រាចារ្យជនជាតិអ៊ីរ៉ង់ Behrokh Khoshnevis មកពីសកលវិទ្យាល័យ Viterbi (USC) អាមេរិក ឱ្យដឹងថា លោកនឹងផ្ដោតលើគម្រោង Selective Separation Sintering (SSS) ក្នុងអំឡុងពេល ២០ឆ្នាំខាងមុខ។ SSS គឺជាវិធីសងសាងអាគារមួយបែប ដែលប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ភ 3D។

/

សាស្ដ្រាចា Khoshnevis ថ្លែងថា ៖ “ការសាងសង់ដោយដៃមនុស្ស គឺមានហានិភ័យខ្លាំង ព្រមទាំងចំណាយប្រាក់កាសច្រើន បើធៀបនឹងរ៉ូបូត ដូច្នេះ ការប្រើប្រាស់រ៉ូបូត កំពុងក្លាយជាតម្រូវការចាំបាច់មួយ”។

លោក Khoshnevis បន្ដថា ៖ “ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ខ្ញុំបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា​សម្រាប់សាងសង់អាគារនៅលើឋានព្រះចន្ទ និងភពអង្គារ ដោយប្រើវត្ថុធាតុដែលមានស្រាប់នៅលើអវកាស។ ខ្ញុំសង្ឃឹមថា អាចនឹងចាប់ផ្ដើមគម្រោងនេះ​នៅលើទឹកដីអ៊ីរ៉ង់ជាដំបូង។ ជាមួយនឹងបច្ចេកវិទ្យានេះ យើងនឹងចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់សាងសង់អាគារដែលមានកំពស់ ២០០ម៉ែត្រ”។

ប្រែសម្រួល ៖ បុត្រា