ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានកូរ៉េខាងត្បូងអោយដឹងថា កូរ៉េខាង ជើងបានប្រហារជីវិតមេដឹកនាំកងទ័ពរបស់ខ្លួនបាត់ទៅហើយពោលប្រហារជីវិតប្រមុខកងទ័ពទទួល បន្ទុកកិច្ចការបុគ្គលិក Ri Yong-gil ។

/

ប្រភពបន្តឲ្យដឹងថា មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ បានបាត់វត្តមាន ពី កិច្ចប្រជុំកំពូលៗថ្នាក់ជាតិ អស់រយៈកាលយូរមកហើយ ខណៈធ្លាប់លេចមុខសាជាថ្មីតែម្តងគត់។ បើ យោងតាមការវិភាគ លើក ឡើងអោយដឹងថា លោក Ri Yong-gil អាចនឹងក្លាយជាមន្រ្តីជាន់ខ្ពស់ កូរ៉េ ខាងជើង ដែលបានទទួល រងនូវការដាក់ទណ្ឌកម្មចុងក្រោយបំផុត ក្នុងរបបដឹកនាំ  លោក  គីម  ជុងអ៊ុន។ សារព័ត៌មានកូរ៉េខាង ត្បូងធ្វើ សេចក្តីរាយការណ៍ ឲ្យដឹងថា  ៖  លោក Ri Yong-gil ត្រូវបានប្រហារជីវិតស្លាប់ តាំងពីដើមខែ កុម្ភៈមកម្ល៉េះ ក្រោមការចោទប្រកាន់ ពីបទប្រព្រឹត្តិអំពើពុករលួយក៏ដូចជាផ្សំគំនិតប្រព្រឹត្តិអំពើទុច្ចរិត

/

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ កិច្ចប្រជុំ  កំពូល  នៃ គណៈកម្មាធិការកណ្តាល គណបក្ស កាន់អំណាច Workers' Party ដែលមានការចូលរួមដោយផ្ទាល់ ពីសំណាក់ មេដឹកនាំ ប្រទេស លោក គីមជុងអ៊ុននោះ គឺបានពិភាក្សារួមគ្នា ពីយុទ្ធសាស្រ្តក្នុងការកម្ចាត់ អំពើពុករលួយ  ។ អំឡុងកិច្ចប្រជុំ គ្មានបុគ្គលជាក់លាក់ណាមួយ រងនូវការចោទប្រកាន់ក្តែងៗនោះទេ ប៉ុន្តែ បើតាម សេចក្តីរាយការណ៍ ឲ្យដឹងថា រាល់មន្រ្តីដែលបានចូលរួមកិច្ចប្រជុំ រងនូវការស្តីបន្ទោស ពីការប្រើប្រាស់ អំណាចខុសបែប បទ ក៏ដូចជា ភាពអនាធិបតេយ្យនៅក្នុងបក្សជាដើម៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី