នគរបាលនៅ Gorey ប្រទេសអៀកឡង់ បានចាប់ឃាត់រថយន្តដែលមានរូបរាងដូចថាសហោះ ដែលធ្វើចរាចរណ៍យឺតៗ នៅលើដងផ្លូវក្នុងក្រុង។
ទំព័រ Daily Star បានចេញផ្សាយថា នគរបាលប្រទេសអៀកឡង់ បានបង្កើតឯតទគ្គកម្មមួយនៅពេលបានចាប់ឃាត់រថយន្តដែលធ្វើចរាចរណ៍យ៉ាងយឺតបំផុតក្នុងលោក។ រថយន្ដដែលត្រូវបានចាប់ឃាត់នេះ មានរូបរាងដូចថាសហោះរបស់មនុស្សភពផ្កាយ ដែលធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង Gorey។ព័ត៌មានខាងលើនេះ ត្រូវបានគេយកមកចុះផ្សាយយ៉ាងច្រើន ដោយសារតែរថយន្ត មានរូបរាងដូចថាសហោះរបស់មនុស្សភពផ្កាយ។ ប៉ុន្តែ តាមការពិតវាជារថយន្ដកែច្នៃមួយតែប៉ុណ្ណោះ ហើយវាក៏មិនអាចហោះបានដែរ។
ម្ចាស់របស់រថយន្ដថាចហោះនេះ គឺលោក Ali Kemal Ali ជាសិល្បការក្នុងតំបន់។នៅថ្ងៃទី ២៩កក្កដា “ថាសហោះ” របស់ Ali Kemal Ali ត្រូវបាននគរបាលប្រគល់ទៅឱ្យម្ចាស់ដើមវិញ បន្ទាប់ពីបានរកឃើញថា វាមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។
ប្រែសម្រួល ៖ តារា