អ្នកវិទ្យាសាស្រ្តជាច្រើនបានធ្វើការព្រមានពីព្យុះព្រះ អាទិត្យដ៏ធំមិនធ្លាប់មាន​នឹងវាយប្រហារ​
ផែនដីនៅពីរឆ្នាំខាងមុខ ពោលគឺឆ្នាំ2013។
អ្នកស្រីបណ្ឌិត Sullivan ដែលជាអតីតអវកាសយានិករបស់ណាសានិងជាស្រ្ដីទីមួយ​ដែល​បាន​
ដើរនៅលើទីអវកាសកាលពីឆ្នាំ1984 បានប្រាប់សន្និសិទស្ដីពីអាកាសធាតុរបស់អង្គការសហ
ប្រជាជាតិ (UN) នៅទីក្រុងហ្សែណេវកាលពីម្សិលម៉ិញនេះថា បញ្ហាធំនឹងកើត​មាននៅពេល
ដែល​ព្យុះព្រះអាទិត្យដែលធំបំផុត ចាប់ផ្ដើមវាយប្រហារផែនដី។
អ្នកស្រីដែល​បានបន្ថែមថា ព្យុះព្រះអាទិត្យនេះនឹងធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា​ផ្កាយរណបសម្រាប់ទំនាក់ទំនង ឧបករណ៍បញ្ជូនអគ្គិសនី ប្រព័ន្ធទូរសព្ទ និងប្រព័ន្ធជីភីអែស
ជាដើម។ ព្យុះព្រះអាទិត្យនឹងធ្វើឲ្យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ជួបនូវបញ្ហាជាច្រើន។
អ្នកស្រី Sullivan មិនមែនជាអ្នកជំនាញតែម្នាក់នោះទេ ដែលបានព្រមាន ពីការគម្រាមកំហែង
ពីព្យុះព្រះអាទិត្យនេះ។ កាលពីខែ កុម្ភៈ មានអាវកាសយានិកជាច្រើន ក៏បាន ព្រមានឲ្យមនុស្ស
ជាតិធ្វើការត្រៀមខ្លួនទប់ទល់ជាមួយនឹង មហន្តរាយដែលបង្កឡើងដោយព្យុះព្រះអាទិត្យនេះ
ដែរ។ ក្រុមអ្នកជំនាញបានប្រាប់ទៀតថា ប្រសិនបើព្យុះនេះវាសាហាវដូចការរំពឹងទុកមែន
វាក៏ នឹងបំផ្លាញទាំងទីផ្សារភាគហ៊ុន និងធ្វើឲ្យដាច់ចរន្តអគ្គីសនីលើសពីមួយសប្ដាហ៍ឬក៏លើ​
សមួយខែក៏អាចថាបាន។ ឱកាសនៃព្យុះនេះគឺកាន់តែខ្លាំងឡើងៗ ព្រោះព្រះអាទិត្យគឺកំពុង
តែចូលខ្លួន​ទៅក្នុង​ដំណាក់កាល​សកម្មបំផុត នៃរង្វិលជុំគម្រប់១២ឆ្នាំរបស់វា។
ព្យុះ​ព្រះអាទិត្យ​នេះ កើតឡើងដោយសារការផ្ទុះដ៏ខ្លាំងនៅលើព្រះអាទិត្យ។ ការផ្ទុះនេះ បាន​
បញ្ចេញនូវរលកកាំរស្មី X និងអ៊ុលត្រាវីយូលេ ហើយបើក​បក់មកដល់ផែន​ដីក្នុងរយៈពេល​
តែប្រហែលជាងមួយនាទីប៉ុណ្ណោះ រួចវានឹងបំផ្លាញសញ្ញារលកវិទ្យុ និងប្រព័ន្ធផ្កាយរណប។
ព្យុះព្រះអាទិត្យមិនមែនជារឿងថ្មីសម្រាប់ផែនដីនោះទេ។ ព្យុះព្រះអាទិត្យដ៏ធំទីមួយត្រូវបានកត់ត្រាទុកដោយអវកាសយានិកជនជាតិអង់គ្លេស Richard Carrington នៅឆ្នាំ1859។ ព្យុះព្រះអាទិត្យផ្សេងទៀត បានកើតឡើងកាលពីឆ្នាំ1972 ដែល ពេលនោះប្រព័ន្ធទូរសព្ទ​ ត្រូវបានកាត់ផ្ដាច់ នៅតំបន់រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិកនេះ
បើតាមការ​ឲ្យដឹងពីទី​ភ្នាក់ងា​រអវកាសរបស់អាមេរិក ណាសា។ ណាសាបានឲ្យដឹងទៀត
ថា ចំណែកឯព្យុះព្រះអាទិត្យ​នៅឆ្នាំ1989វិញ ក៏បានធ្វើឲ្យប្រព័ន្ធអគ្គីសនី នៅទីក្រុងគូប៊ិច
នៃប្រទេសកាណាដា ត្រូវបាន​កាត់​ផ្ដាច់ផងដែរ។