សព្វថ្ងៃនេះ វិស័យសិល្បៈចំរៀងខ្មែរយើង កំពុងតែរីកលូតលាស់ យ៉ាងល្អអស្ចារ្យ តែទាស់ត្រង់បញ្ហាមួយ ដែលធ្វើអោយមានភាពល្អក់កករនោះ គឺការនិពន្ធចំរៀង ដែលយកសាច់ភ្លេងនិងទំនុកច្រៀង លំនាពីបរទេស ។ តែថ្មីៗនេះ យើងក៏បានសង្កេតឃើញផងដែរថា ការខិតខំប្រឹងប្រែងនិពន្ធបទថ្មីដោយខ្លួនឯង ក៏ចាប់ផ្តើមរីកលូតលាស់ផងដែរ តួយ៉ាងដូចជាផលិតកម្មថោន ជាដើមដែលកំពុងតែត្រៀមចេញអាល់ប៊ុមពិសេសមួយ ដែលបានអះអាងថាជាបទថ្មីសុទ្ធសាធ ហើយនឹងមិនលំនាំពីអ្នកណាឡើយ ។

width=470អាល់ប៊ុមពិសេសដែល ផលិតកម្មថោនកំពុងត្រៀមចេញនេះមានឈ្មោះថា បេះដូង ៤ ពណ៌ ដែលមានការចូលរួមដោយ តារាល្បីៗរបស់ផលិតកម្មថោន រហូតដល់ ៨ រូប ។ អាល់ប៊ុមនេះគឺគ្មានអ្នកណាក្រៅពីកវី យឹម តាស្រង់ ឡើយដែលជាអ្នកនិពន្ធកំពុងស្វះស្វែង ខិតខំប្រឹងនិពន្ធបទថ្មីដោយខ្លួន ។ ក្រៅពីកវី យឹម តាស្រង់ នោះក៏មានការចូលរួមពីអ្នកនិពន្ធបទភ្លេងវ័យក្មេងNoly និង Da Town ផងដែរ ។

width=470គ្រាន់តែលឺឈ្មោះ ៣ នាក់ខាងលើនេះភ្លាម ទស្សនិកជនច្បាស់ជាចាប់អារម្មណ៍រួចទៅហើយព្រោះសុទ្ធតែជាអ្នកមានទេពកោសល្យ ក្នុងការធ្វើបទចំរៀងដោយខ្លួនឯង ។ ចំណែកតារា ៨ដួងនោះ ខាងផលិតកម្ម មិនទាន់បញ្ចេញអោយដឹងនៅឡើយទេ តែពេលនេះក៏ចាប់ផ្តើមបង្ហើបអោយដឹងខ្លះផងដែរ ជាមួយនិងរូបទស្សទាយ ។ កុំភ្លេចរង់ចាំជាវ ឌីស Original ក្នុងពេលឆាប់ៗនេះទាំងអស់គ្នាណា ដើម្បីគាំទ្រតារាចំរៀង និងអ្នកនិពន្ធ អោយមានកំលាំងចិត្តធ្វើបទ ថ្មីមិនចំលងពីគេទៀត ៕

width=470

 

ដោយ ៖ លីលីប្រភព ៖ town official facebook