កាលពីប៉ុន្មានខែកន្លងទៅនេះ គេហទំព័រ Camnews.com.kh បានចុះផ្សាយម្តងរួចមកហើយ នូវវីដេអូមួយស្តីពីភាពគ្មានចិត្តមនុស្សធម៌ លើមនុស្សជាតិដូចគ្នា ដែលក្នុងនោះ បុរសម្នាក់បានជិះម៉ូតូដួល បោកក្បាលសន្លប់ មុខហាងទំនិញមួយ និងមានមនុស្សម្នា ធ្វើដំណើរទៅមកជាច្រើនប៉ុន្តែគ្មានអ្នកណាម្នាក់ឈឺឆ្អាលជួយ សូម្បីតែជួយទូរស័ព្ទហៅឡានពេទ្យជួយសង្គ្រោះ ឬប៉ូលិសមកជួយអន្តរាគមន៍ ក៏គ្មានដែរ។ ថ្មីៗនេះ មានវីដេអូខ្លីមួយប្រហាក់ប្រហែលគ្នា ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត បានបង្ហាញនូវភាពគ្មានចិត្តមនុស្សធម៌ ជួយគ្នា ដ៏គួរឲ្យខ្លាចមួយ ដែលទង្វើនេះទទួលបានការរិះគន់ជាច្រើន ពីមនុស្សទូទៅ បន្ទាប់ពីពួកគេបានទស្សនាវីដេអូនេះរួចមក។

នៅក្នុងវីដេអូខ្លីខាងក្រោមនេះ និយាយអំពីស្ត្រីម្នាក់បានជិះកង់អាគុយ ធ្វើចរាចរលើដងផ្លូវមួយ។គាប់ជួនមានសត្វឆ្កែមួយក្បាលរត់ឆ្លងកាត់ និងប៉ះជាមួយកង់គាត់ ធ្វើគាត់ដួលមួយជំហខ្លួនលើផ្លូវតែម្តង។ ប្រហែលពេលដួលនោះ គាត់មានរបួសឈឺចាប់ខ្លាំង ទើបធ្វើឲ្យគាត់មិនអាចក្រោកវិញបានដោយខ្លួនឯងឡើយ។ ដោយសង្ឃឹមថា នឹងមានគេជួយ ព្រោះនៅពេលគាត់ដួលនោះ មានមនុស្សម្នាធ្វើដំណើរឆ្លងកាត់ច្រើនដែរ ប៉ុន្តែផ្ទុយពីអ្វីដែលបានគិត អ្នកដំណើរទាំងនោះ បានត្រឹមតែមើលនឹងភ្នែក (មិនជួយសូម្បីតែ ជួយទូរស័ព្ទហៅឡានពេទ្យ ឬប៉ូលិសមកអន្តរាគមន៍) ហើយនាំគ្នាដើរហួស ធ្វើហាក់ដូចជាមិនបានឃើញអ្វីទាំងអស់។

/

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ក្នុងនាមយើងជាមនុស្សជាតិដូចគ្នា បើទោះជាជាតិសាសន៍ដូចគ្នា ឬសាសន៍ដទៃ បើសិនបានជួបហេតុការណ៍ដូច្នេះ សូមកុំនាំគ្នាមើលនឹងភ្នែក អាចជួយអ្វីបាន គួរណាស់តែជួយ។ ពិតណាស់ក្នុងពេលកន្លងមក មានសកម្មភាពមួយចំនួនតូច ដែលពួកគាត់មានចិត្តជួយដោយចិត្តស្មោះ បែរជាទទួលរងនូវការចោទប្រកាន់ផ្សេងៗមកលើខ្លួនទៅវិញ ដែលមានន័យថា ធ្វើគុណ បែរជាបានទោស។ តែបើសិនខ្លាចកើតមានប្រការនេះមកលើខ្លួន ដោយគ្រាន់តែជួយទូរស័ព្ទហៅឡានពេទ្យមកជួយសង្គ្រោះ ឬហៅប៉ូលិសមកជួយអន្តរាគមន៍ ពីចម្ងាយ ប្រាកដជាមិនកើតមានបញ្ហាអ្វីមកលើខ្លួនយើងឡើយ៕

ដោយ៖ សិលាវីដេអូ៖ youtube