ជាធម្មតាបុគ្គលិកដែលចង់ធើ្វការនៅតាមស្ថាប័ន អង្គការ រឺតាមកន្លែងនានា ត្រូវតែតំរូវអោយ
មានអាយុ18ឆ្នាំទើបអាចធើ្វការបាន។ នៅពេលមនុស្សមានអាយុលើសពី18ឆ្នាំមានន័យថា
គឺជាមនុស្សធំមួយដែលចាប់ផ្តើមមានទំនួលខុសត្រូវលើការងារ និងឥរិយាបថរបស់ខ្លូនឯង។
ចំនែកឯនៅប្រទេសឥណ្ឌាវិញនៅរ៉ែធ្យូងថ្មមានកុមារមិនទាន់គ្រប់អាយុជាច្រើនបានចូលទៅ
បំរើការងារនៅទីកន្លែងនោះ។ក្នុងនោះមានកុមារធើ្វការមានចាប់ពីអាយុ8ឆ្នាំឡើងទៅកុមារ
ទំាងនោះសុទ្ធតែធើ្វការទំាងបង្ខំចិត្តព្រោះតែគ្រួសារមានជីវភាពក្រីក្រតោកយ៉ាករកព្រឹកខ្វះ
ល្ងាចនិងមិនអាចផ្តត់ផ្គង់ពួកគេអោយទៅសាលាបានឡើយ។
កុមារម្នាក់ក្នុងចំនោមកុមារជាច្រើននាក់ដែលធើ្វការនៅរ៉ែធ្បូងថ្មនេះបាននិយាយថា�ខ្ញុំបាន
ចូលបំរើការងារនេះអស់រយះពេល2ឆ្នាំមកហើយមុនដំបូងវាមានការលំបាកព្រោះតែការងារ
តំរូវអោយចូលទៅក្នុងរូងដីដ៏ងងឹតនិងជីកយកធ្យូងថ្មយកចេញមកក្រៅ។បន្ទាប់មកក្មេកៗនៅ
ខាងក្រៅត្រូវកើប ជីក ទូលនិងស្ពាយយកធ្យូងថ្មទំាងនៅទៅចាក់ទៅតាមទិសដៅនីមួយៗដែល
ការងារបានកំនត់�។ទោះបីជាការងារនេះមានភាពលំបាកយ៉ាងណាក៏ដោយក៏ពួកគេនៅតាម
ខិតខំតស៊ូជំរះឧបគ្គសដើម្បីប្រាក់ដើម្បីក្រពះពួកគេរាល់ថៃ្ងដោយមិនមានភាពរអ៊ួរទំាអី្វឡើយ។
ដូច្នោះចំពោះប្អូនៗដែលមានអាណាព្យាបាលមានថវិកាគ្រប់គ្រាន់ផ្គត់ផ្គង់ការសិក្សាប្អូនៗត្រូវ
ចេះចាប់យកឱកាសនេះខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លូន។
ដួចសុភាសិតមួយបានពោលថា ខំរៀនទាន់ខ្លួននៅក្មេក។ ខេមរៈ