អ្នកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅសាលាមួយឈ្មោះ Kennedale, Arlington, រដ្ឋ
Texas សហរដ្ឋអាមេរិច ឈ្មោះ Brittni Nicole Colleps អាយុ 27 ឆ្នាំ ត្រូវបានប៉ូលីស
ធ្វើការឃាត់ខ្លួនក្រោមបទចោទថាមានទំនាក់ទំនងផ្លូវភេទជាមួយសិស្សខ្លួនឯ រហូត
ដល់ចំនួនប្រាំនាក់ ។
ប្រភពពី Star-Telegram បានអោយដឹងថា មាន Clip វីដេអូ មួយដែលថតដោយសិស្ស
ម្នាក់ក្នុងចំនោមពួកគេ ពីសកម្មភាពរបស់ពួកគេពេលកំពុងតែធ្វើសកម្មភាពនៅក្នុងបន្ទប់
មួយ ។

ក្រុមសិស្សទាំងនោះបានអោយដឹងថា អ្នកគ្រូ Colleps តែងតែបានផ្ញើសារទំនាក់ទំនង
ស្នេហា ជាពិសេសបានផ្ញើរូបភាពអាសអាភាសរបស់ខ្លួន អោយពួកគេជារឿយៗ និង
បានធ្វើការណាត់ជួបពួកគេនៅផ្ទះរបស់អ្នកគ្រូផ្ទាល់នៅឯ Arlington, Texas ។ ពួកសិស្ស
ទាំងប្រាំនាក់នោះបានទៅដល់ផ្ទះរបស់អ្នកគ្រូ និងបានរួមភេទជាមួយអ្នកគ្រូទាំងប្រាំនាក់
មានរយៈពេលពេញមួយខែមកហើយគឺចាប់ពីខែ មេសា មក ។

ទោះបីជាសិស្សទាំងនោះមានអាយុពី 18 ឆ្នាំឡើង តែការទំនាក់ទំនងផ្លូវភេទជាមួយសិស្ស
ខ្លួនឯងនេះគឺផ្ទុយពីច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាត ។
អ្នកគ្រូរូបនោះបានរៀបការរួចហើយជាមួយនាយទាហានម្នាក់ និងមានកូនបីនាក់ថែមទៀត
តែដោយការមមារញឹកពេកប្តីរបស់គាត់តែងតែចេញទៅតាមតំបន់ដែលនៅឆ្ងាយៗ មិនសូវ
បាននៅជិតប្រពន្ធខ្លួនទេ ។
បច្ចុប្បន្នអ្នកគ្រូ Colleps ត្រូវមានទោសជាប់គុក 20 ឆ្នាំ និងបង់ប្រាក់ចំនួន 10000 ដុល្លា
ជាការពិន័យទៀតផង ៕
ដោយ៖ រដ្ឋា