ប្រជាជនចិននៅភាគខាងកើតប្រទេស កំពុងតែស្ថិតក្នុងស្ថានភាពចង់យំផង ចង់សើចផង
ដោយសារតែផលដំណាំឪឡឹករបស់ខ្លួនជិតដល់ខែប្រមូលផលស្រាប់តែប្រេះបែកដោយ
គ្មានមូលហេតុ ។

តាមការអោយដឹងពីសារពត៌មានចិន ថាប្រជាជនចិននៅក្នុងខេត្ត Jiangsu កំពុងតែរងការខាត
បង់រាប់ហិចតា ដោយសារការផលឪឡឹកផ្ទុះប្រេះនេះ ។
បើតាមការអោយដឹងពីសា្ថនីយ៍ទូរទស្សន៍ជាតិរបស់ចិនបាននិយាយថា មូលហេតុនៃការដែល
ផ្លែឪឡឹកផ្ទុះបែកនេះគឺដោយសារតែប្រជាជនបានប្រប្រាស់ សារធាតុគីមីច្រើនហួសប្រមាណ
ដែលជាហេតុធ្វើអោយឪឡឹកមានការលូតលាស់លឿនជាងធម្មតា ។ ដោយឡែកចំពោះអ្នក
ជំនាញឯកទេសខាងកសិកម្មក៏មិនអាចបកស្រាយបានពីមូលហេតុនៃការប្រេះបែកនេះបាន
ដែរ ព្រោះផ្លែឪឡឹកដែលមិនបានប្រើប្រាស់ថ្នាំមានជាតិគីមីសោះ ក៏ត្រូវបានប្រេះបែកដូចគ្នា
ផងដែរ ។

ទូរទស្សន៍ជាតិរបស់ចិនបានបន្ថែមថាប្រជាជនបានប្រើប្រាស់ថ្នាំយ៉ាងគំហុកដើម្បីអោយផល
ឪឡឹករបស់ពួកគេប្រមូលបានទាន់ពេល តំលៃឪឡឹកនៅទីផ្សារកំពុងទទួលបានខ្ពស់ ។
ប្រភពពី Xinhua បានអោយដឹងផងដែរថា មានប្រជាជន 20 នាក់នៅក្នុងខេត្តខាងលើ បាន
យកគ្រាប់ពូជឪឡឹកពីប្រទេសជប៉ុន មកដាំ និងមាន 10 នាក់ក្នុងចំនោមពួកគេបាននិយាយ
ថា ឪឡឹករបស់ពួកគេបានចាប់ផ្តើមផ្ទុះប្រេះបែកតាំងពីខែមុន មកម្លេះ ។
កសិករម្នាក់ឈ្មោះ Liu Mingsuo បាននិយាយថាដំណាំឪឡឹកប្រមាណជា 2ភាគ3 នៃផ្ទៃសរុប
របស់គាត់បានទទួលរងការខូចខាតដោយការប្រេះបែកនេះ ។ គាត់បានចាប់ផ្តើមប្រើថ្នាំគីមី
នៅថ្ងៃទី 6ខែឧសភា ដើម្បីជាការជំនួយដល់ការលូតលាស់របស់ដំណាំឪឡឹករបស់គាត់ តែ
មួយថ្ងៃក្រោយមក មានឪឡឹកប្រមាណជា 180 ផ្លែត្រូវបានផ្ទុះបែក ។ កសិករខាងលើគឺជា
សមាជិកម្នាក់គត់ក្នុងចំនោម 10 នាក់ដែលបានប្រើប្រាស់សារធាតុគីមី និង ដំណាំរបស់គាត់
រងការខូចខាតដោយការប្រេះបែក ។ គាត់ប្រកបរបរដាំផ្លែឪឡឹក ជាង 20 ឆ្នាំមកហើយតែ
គាត់ក៏នៅតែមិនយល់ពីមូលហេតុនៃការប្រេះបែកនៃផ្លែឪឡឹកទាំងនេះ ទោះបីជាឪឡឹក
ដែលមិនមានប្រើប្រាស់សារធាតុគីមីសោះ ក៏រងការប្រេះបែកបែបនេះដែរ ។

Xinhua បានអោយដឹងបន្ថែមផងដែរថាចំពោះសារធាតុគីមីនៅប្រទេសចិនត្រូវបានអនុញ្ញាត
អោយប្រើប្រាស់ទៅតាមក្បួនច្បាប់ត្រឹមត្រូវ គឺចំពោះសារធាតុគីមីដែលប្រជាកសិករនៅខេត្ត
ខាងលើបានប្រើប្រាស់លើដំណាំរបស់ពួកគេត្រូវបានពិនិត្យឃើញថាមិនមានការប្រើហួស
ប្រមាណទេ ។តែដើម្បីចៀសវាងបាននូវការប៉ះពាល់ដោយប្រការណាមួយ តំរូវអោយ មាន
ការត្រួតពិនិត្យដោយយកចិត្តទុកដាក់ជាទីបំផុត ៕
(ប្រភពពី BBC)
ដោយ ៖ រដ្ឋា