ប៉េកាំង ៖ តាមការស្ទាបស្ទង់ លើវែបសាយ របស់រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ រដ្ឋាភិបាលបាន រកឃើញនូវវែបសាយចំនួន ៦.៣៧៣ គេហទំព័រ ដែលអសកម្ម ឬ គ្មានបានការសោះតែម្តង រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៥។ នេះបើតាមការផ្សាយរបស់ សារព័ត៌មានរដ្ឋ ចិន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៥។

/

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនគ្រោងនឹងបិទចោលជាអចិន្ត្រៃយ៍តែម្តងនូវ វែបសាយ ដែលអសកម្មបំផុតទាំងនោះ ឬ ក៏ធ្វើការអំពាវនាវជាមុនឲ្យមានការកែប្រែ ឲ្យបាន ប្រសើរឡើងវិញ ព្រោះប្រសិនបើរដ្ឋាភិបាលបណ្តែតបណ្តោយរឿងនេះតទៅទៀត វានឹងនាំឲ្យ មុខមាត់ របស់រដ្ឋាភិបាលកាន់តែអាប់ឱនជាក់ជាមិនខាន។

គួរបញ្ជាក់តាមការស្ទាបស្ទង់កន្លងមកថា វែបសាយរបស់រដ្ឋទាំងអស់មានចំនួន ៨៥.៧៣៧ គេហទំព័រ ហើយក្នុងនោះវែបសាយចំនួន ៣.២២៦ ជារបស់រដ្ឋាភិបាលមជ្ឈិម។ ចំពោះ វែបសាយ ចាប់ពីថ្នាក់រដ្ឋាភិបាលកំពូល មកដល់ត្រឹមថ្នាក់ខេត្ត គឺត្រូវបានគេមើលឃើញថា បានគ្រប់គ្រង ដោយត្រឹមត្រូវ និង សកម្ម ប៉ុន្តែថ្នាក់ស្រុក និង ឃុំ គឺមានសភាពមិនល្អឡើយ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល