ខ្លាឃ្មុំPanda គឺជាប្រភេទសត្វមួយដែលសិ្ថតនៅក្នុងជំពូកពពួកសត្វដែលជិតផុតពូជជាច្រើន នៅលើពិភពលោកយើងនេះ។ ភាគច្រើនគេសង្កេតឃើញ សត្វនេះសិ្ថតនៅក្នុងសួនសត្វនៃ
ប្រទេសចិន ប៉ុន្តែមិនមានន័យថាមានច្រើនណាស់ណានោះទេ។

កាលពីថិ្មៗនេះ តាមព័ត៌មាននៅប្រទេសចិនបាននិយាយថា ខ្លាឃ្មុំPanda ឈ្មោះថា Ming Ming អាយុ34ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅក្នុងសូនសត្វWildlife Camp ខេត្តGuangdong ប្រទេសចិន។ មូលហេតុដែលខ្លាឃ្មុំនេះបានស្លាប់ព្រោះតែ វាមានជំងឺកម្រងទឹកនោម និងរូមផ្សំទៅនឹងភាពចាស់
ជរារបស់វាផងដែរ។

Ming Ming ត្រូវបានយកបានទៅចិញ្ចឹមនៅក្នុងសូនសត្វនៃទីក្រុងឡុង និង ទីក្រុង Ireland ប្រទេសបារំាងតំាងពីឆ្នាំ1991 ដោយដាក់ឈ្មោះថា Bao Bao បន្ទាប់មក វាក៏បានវិលត្រលប់ មកកាន់ ប្រទេសចិនវិញ ព្រោះដោយសារតែកត្តាអាកាសធាតុ។តាមសំដីអ្នកអភិរក្សសត្វព្រៃបាននិយាយថា
ជាទូទៅសត្វខ្លាឃ្មុំអាចរស់នៅបានអាយុ15ឆ្នំានៅក្នុងព្រៃ និង នៅក្នុងសួនសត្វអាចរស់នៅបានរហូត
ដល់ 22ឆ្នាំ ប៉ុនែ្ត Ming Ming អាចរស់នៅបានរហូតដល់ 34ឆ្នាំ។

គូសបញ្ជាក់ផងដែរថាសត្វខ្លាឃ្មុំPanda សរុបទំាងអស់រួមមាន 1600ក្បាល រួមមានទំាង កូនតូចៗ ចំនួន300ក្បាលហើយខ្លាឃ្មុំPanda ទំាងនោះសិ្ថតនៅក្នុងកម្មវិធីនៃការអភិរក្សទំាងអស់។