គេហទំព័រ Notebook Italia កាលពីពេលថ្មីៗនេះទើបតែបានធ្វើការចុះផ្សាយនូវដំណឹងមួយដែលខ្លូនទទួលបានស្តីអំពីសមិទ្ធិផលកុំព្យូទ័រយួរដៃស្រឡាយ N 2012 របស់ Asus ។ សមិទ្ធិផលថ្មីទាំងនោះរួមមាន N46 (14), N56 (15,6) និង N76 (17,6) ដែលនឹងជំនួសអោយគំរូ N45, N55 និង N75 ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ។ ការរចនារបស់គំរូទាំងបីខាងលើនេះគឺមានលក្ខណៈខុសគ្នាយ៉ាងច្រើនបើធៀបជាមួយគំរូមុនៗ។ ក៏ដូចជាស្រឡាយ N មុនៗផងដែរ Speaker របស់ N46, N56 និង N76 បានប្រើប្រាស់នូវបច្ចេកវិទ្យា ICEPower របស់ Bang & Olufsen ដូចគ្នាដែលធានាថានឹងនាំមកជូនអ្នកប្រើប្រាស់នូវសំលេងមានគុណភាពខ្ពស់បំផុត។ N46, N56 និង N76 នឹងត្រូវដាក់បង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Milan DesignWeek 2012 ដែលនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍នេះ។អំពីរូបសណ្ឋានខាងក្នុង, Model ទាំងបីខាងលើនេះនឹងដាក់លក់ជាមួយនឹង RAM អតិបរិមាមានទំហំរហូតដល់ ៨GB, Hardisk ទំហំអតិបរិមា ១TB,អាចធ្វើការជ្រើសរើសយក Optical drive ជា DVD រឺជា Blu-ray ,card ក្រាហ្វិក NVIDIA GeForce GT 635M និង Chip ប្រភេទ Sandy Bridge ផងដែរ។ បណ្តាគំរូដែលប្រើប្រាស់ Chip Core i ជំនាន់ទី ៣ (Ivy Bridge) នឹងបង្ហាញវត្តមានភ្លាមៗផងដែរនៅបន្ទាប់ពី Intel ដាក់លក់ CPU ថ្មីនេះនៅលើទីផ្សារ។ បច្ចេកវិទ្យា Super Hybrid Engine II នៅលើកុំព្យូទ័រគឺអនុញ្ញាតអោយម៉ាស៊ីនអាចអួសបន្លាយរយៈពេលប្រើប្រាស់ថ្មមានរយៈពេលបានយូរមួយកំរិតទៀត ចំណែកមុខងារ Instant On ត្រូវបាន Asus បំពាក់ក្នុងសមិទ្ធិផលរបស់ខ្លួនដើម្បីជួយអោយម៉ាស៊ីនអាច reboot ពីរបប stand by ត្រឹមតែក្នុងរយៈពេល ២ វិនាទីប៉ុណ្ណោះ។វីដេអូផ្សាយពាណិជ្ជកម្មរបស់ N 2012 ៖ រូបសណ្ឋានរបស់ស្រឡាយ N 2012 ៖
- Chip ៖ Intel Core i7-2670QM, i5-2450M/2430M រឺ i3-2350M/2330M
- Chipset ៖ Intel HM65 Express
- RAM ៖ អតិបរិមា ៨GB DDR3 1333MHz, មានរន្ធដោតចំនួនពីរ
- អេក្រង់៖ ១៤អ៊ីង, ១៥,៦អ៊ីង និង ១៧,៦អ៊ីង មានភ្លើង LED
- Resolution ៖ HD (១៣៦៦x ៧៦៨) / HD + (១៦០០ x៩០០) / Full HD (១៩២០ x១០៨០)
- Chip ក្រាហ្វិក ៖ NVIDIA GeForce GT 635M, ២GB DDR3 VRAM
- HDD ៖ SATA ១TB ល្បឿន ៥៤០០rpm, ៧៥០GB ល្បឿន ៥៤០០rpm /៧២០០rpm, និង ៥០០GB ល្បឿន ៥៤០០rpm / ៧២០០rpm
- Optical Drive ៖ DVD, Blu-Ray
- ប្រព័ន្ធភ្ជាប់ឥតខ្សែ៖ WiFi 802.11b/g/n, Bluetooth 3.0 + HS, LAN 10/100/1000
- ប្រព័ន្ធតំណភ្ជាប់ផ្សេងៗ៖ រន្ធសំរាប់ដោតកាស/micro, VGA, 2 x USB 3.0, 2 x USB 2.0, RJ45, HDMI, រន្ធសំរាប់ដោតអង្គចងចាំ 3 in 1, webcam មាន resolution ជា HD
- សំលេង ៖ បច្ចេកវិទ្យា Bang & Olufsen ICEpower, subwoofer SonicMaster
- ថ្ម ៖ ប្រភេទ 6-cell, ចំណុះ ៥២០០mAh, ៥៦Whrsប្រព័ន្ធប្រតិបត្តិការ ៖ Windows 7
- Operating System ៖ Windows 7 Ultimate, Windows 7 Professional, Windows 7 Home Premium, Windows 7 Home Basic
ប្រភព៖ Notebook Italiaដោយ៖ រស្មី