កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់លំដាប់កំពូលរបស់បារាំង PSG បានយកឈ្នះ Olympiakosយ៉ាងត្រដាបត្រដួសក្នុងពិន្ទុ ២ ទល់ ១ ។ ការយកឈ្នះយ៉ាងត្រដាបត្រដួសនេះ គឺបណ្តាលមកពីការបាត់បង់សមាជិក ម្នាក់គឺកីឡាករ Marco Verratti ។
Marco Verratti ត្រូវបានបណ្តេញចេញពីទីលានប្រកួត ដោយសារតែទទួលបានកាតលឿង ២ ដងស្មើនិងកាតក្រហម ។ ក្នុងតង់ទី ១ ដើម្បីទប់ស្កាត់បាល់មិនអោយ ឆ្លងទៅជើងរបស់គេទៀតនោះVerratti បានយកដៃទៅទះបាល់តែម្តង តែធ្វើពុទជាបាល់ឡងត្រូវក្បាល់ ។ ចៃដន្យអី លោកអជ្ញារកណ្តាលឈរចំងាយតែ ២ ទៅ ៣ ម៉ែតពី Verratti ប៉ុណ្ណោះ ដូចនេះហើយដើម្បីជារង្វាន់ ការធ្វើពុទនោះលោកអជ្ញារកណ្តាលជូន កាតលឿងមួយនៅតង់ទី ១ ។ ចូលមកតង់ទី ២ Verratti នៅតែបន្តធ្វើអោយមានកំហុសទៀត ដូចនេះជាលទ្ធផល គឺកាតលឿងទី ២ ដែលស្មើនិងកាតក្រហមដេញចេញពីការប្រកួត ដែលធ្វើអោយក្រុម PSG សល់តែសមាជិក ១០ នាក់ ។
ទស្សនិកជននិយាយថា កោតតែកីឡាករ Verratti ចេះធ្វើពុទអន់ៗអញ្ចឹងទៅរួច ពិតជាធ្វើអោយក្រុម PSG ខ្មាស់គេមែន ។ ទោះជាយ៉ាងណាក្តីក្រុម PSG បានឈ្នះឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយហើយ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ k14