រតនគិរីៈ សព្វថ្ងៃគេសង្កេតឃើញ ក្នុងក្រុងបាលុង ខេត្តរតនគិរី នាពេលរាត្រី មានអំពូលភ្លើងបំភ្លឺ ចែងចាំង តាមផ្លូវសាធារណៈ។ រីឯលំនៅដ្ឋាន ប្រជាពលរដ្ឋ ភូមិគ្រឹះមន្ត្រីមានបុណ្យ សក្តិខ្ពស់ព្រមទាំងស្ថាប័ន រដ្ឋផ្សេងៗ សុទ្ធតែបំភ្លឺភ្លើងចែងចាំង។ ទន្ទឹមនឹងនោះដែរ កន្លែងបើកបន រកស៊ីផ្លូវភេទក៏មិនអន់ប៉ុន្មាន ដែរដោយពួក ម្ចាស់បើកបនទាំងនោះដាក់ អំពូលភ្លើងតូចៗ មានពណ៌ក្រហមបើកភ្លឹបភ្លែតៗ ព្រមទាំង មានពួកកន្លង់ អង្គុយបក់ដៃហៅភ្ញៀវឡើងឋានសួគ៍យ៉ាងអាណាធិបតេយ្យ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមទាំអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ឡើយ។

តំណាងប្រជាពលរដ្ឋម្នាក់រស់នៅក្រុងបានលុងសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ក្រុមគ្រួសារគាត់មានកូនស្រី ចំនួន២នាក់ក្នុងបន្ទុកកំពុងតែរៀនក្នុងវិទ្យាល័យមួយ រូបគាត់មានអារម្មណ៍មិនល្អទៅនឹងថៅកែរកស៊ីបើកបនពេស្យាប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ របស់ស្ត្រីទូទៅដែលប្រកាន់ខ្ជាប់តាំងពីបុរាណកាលមក។

ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា របររកស៊ីផ្លូវភេទ ក្នុងក្រុងបានលុង កំពុងត្រូវប៉ាន់ខ្លាំងណាស់មានកន្លែងខ្លះបើកជាចំហ និងកន្លែងខ្លះទៀតមានលក្ខណះ ប្រយោលដូចជាបង្កប់ក្នុងហាងខារ៉ាអូខេ, ហាងលក់គ្រឿងក្លែម និងតាមបៀហ្គាឌិន  ជាដើម។

អធិការនគរបាលក្រុងបានលុង លោកវរៈសេនីយ៍ត្រីឯម វុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ យ៉ាងខ្លីថា រូបលោកនឹងកោះប្រចុំលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ដើម្បីដាក់ផែនការធ្វើការបង្ក្រាបកន្លែងរកស៊ី បើកបនពេស្យាខុសច្បាប់ទាំងនេះ។

លោកស្រីវរៈសេនីយ៍ឯកកែវ ដាវី ស្នងការរងនគរបាលខេត្តរតនគិរី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចទំនាក់ទំនងធ្វើការអធិប្បាយបានទេ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នេះ។

មជ្ឈដ្ឋានប្រជាបលរដ្ឋរស់នៅក្នុងក្រុងបានលុងបានមានមតិលើកឡើងស្រដៀងគ្នាដោយ សូមឲ្យកម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន ធ្វើការទប់ស្កាត់របររកស៊ីផ្លូវភេទខុសច្បាប់ព្រោះវាប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ នាំឲ្យមានជំងឺផ្សេងៗ ប៉ះពាល់ដល់ថវិកាជាតិដែរ៕

width=400

width=400

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល