កែវយឹត ALMA បានបង្ហើបឱ្យដឹងព័ត៌មានថ្មីពីព្រះអាទិត្យ រួមមានស្នាមខ្មៅដ៏ធំមួយដែលដូចទៅនឹងអណ្ដើកយក្ស កំពុងហែលនៅលើព្រះអាទិត្យ។

/

ស្នាមខ្មៅដែលមានរាងដូច​អណ្ដើកយក្ស នៅលើព្រះអាទិត្យ

កែវយឹត Atacama Large Millimeter/submillimeter Array (ALMA) នៅប្រទេសឈីលី បង្ហាញឱ្យឃើញនូវស្នាមខ្មៅមួយដែលមានរាងដូចអណ្ដើកនៅលើព្រះអាទិត្យ ជាមួយនឹងទំហំធំជាងផែនដីដល់ទៅពីរដង នេះបើតាមទំព័រ Dailymail។

បើទោះ ALMA ត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលភព ឬផ្កាយដែលមានពន្លឺតិចបំផុត ក្នុងអវកាស ក្រុមអ្នកវិទ្យាសាស្ដ្រ ថ្មីៗនេះ បានប្រើប្រាស់កែវយឹតនេះ ដើម្បីពិនិត្យមើលព្រះអាទិត្យក្នុងរយៈពេល៣០ខែ ចាប់ពីឆ្នាំ ២០១៤។ សមត្ថភាពរបស់ ALMA អាចឱ្យគេថតបានរូបភាពព្រះអាទិត្យបានច្បាស់បំផុត។

/

តំបន់ដែលមានស្នាមខ្មៅរាងដូច​អណ្ដើក

រូបភាពស្នាមខ្មៅដែលមានរាងដូចអណ្ដើតយក្ស ត្រូវបានថតជាប់កាលពីថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០១៥។

Tim Bastian អ្នកវិទ្យាសាស្ដ្រនៅស្ថានិយតារាវិទ្យាជាតិ ក្នុងតំបន់ Charlottesville, Virginia អាមេរិក ឱ្យដឹងថា ៖ “ដើម្បីយល់ច្បាស់អំពីព្រះអាទិត្យ យើងត្រូវការសិក្សាស្រាវជ្រាវអំពីវា ដោយប្រើប្រាស់ ALMA ដែលអាចពិនិត្យមើលឃើញច្បាស់ដល់កម្រិតមិល្លីម៉ែត្រ”។

/

ព្រះអាទិត្យ

ស្នាមខ្មៅរាងដូចអណ្ដើក គឺជាតំបន់តែត្រជាក់នៅលើព្រះអាទិត្យ ដូច្នេះទើបវាមានពណ៌ខ្មៅជាងតំបន់ជុំវិញ។ ព្រះអាទិត្យធ្វើសកម្មភាពទៅតាមវដ្ដ ១១ឆ្នាំ ជាមួយនឹងចំនួនស្នាមខ្មៅ និងព្យុះអណ្ដាតភ្លើងច្រើនក្នុងដំណាក់កាលដែលព្រះអាទិត្យធ្វើសកម្មភាពខ្លាំង ក្រោយមកគឺជាដំណាក់កាលស្ងប់ស្ងាត់ ជាមួយនឹងស្នាមខ្មៅ និងព្យុះអណ្ដាតភ្លើងដែលមានចំនួនតិច៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail