អ្នកនាង ខ្ញុង ត្រូវបានគេស្គាល់ថា ជាតារាកំប្លែងស្រីម្នាក់ ដែលពូកែខាងវោហាសព្វ កំប្លែងនិយាយមិនចេះហត់ នៅក្រុមជាមួយនិងនាយ ពាក់មី ។ ឥលូវនេះ នាងបានបន្ថែមអាជីពថ្មីក្រៅពីតារាសំដែងហើយ ឥលូវនេះមកដល់វិស័យចំរៀងម្តង ។បើយោងតាមទំព័រ Official Town Production របស់ផលិតកម្មថោន បានអោយដឹងថា នាងកំ-ពុងតែត្រៀមចេញបទថ្មី នៅក្នុងផលិតកម្មថោនហើយ ។ បទថ្មីរបស់នាងមានចំណងជើងថា ឃើញឆ្មាខ្ញុំទេ ឃើញឆ្កែខ្ញុំទេ ដែលនឹងត្រូវដាក់បញ្ចូលក្នុង CD វុល ៤៥ របស់ផលិតកម្មថោនក្នុងពេលឆាប់ៗនេះហើយ ។

width=470គួរបញ្ជាក់ផងដែរថា ផលិតកម្មថោន កំពុងតែខិតខំប្រឹងប្រែងនិពន្ធបទថ្មី ដែលមិនចំលងពីគេយ៉ាងខ្លាំងក្លា ដូចនេះហើយសូមទស្សនិកជនជួយគាំទ្រផង ៕

ដោយ ៖ លីលីប្រភព ៖ facebook