ថ្មីៗនេះ មានវីដេអូខ្លីមួយ បង្ហាញពីបុរសមាឌធំម្នាក់ ជិះកងតូចបំផុតក្នុងលោក បានក្លាយជាទីចាប់អារម្មណ៍បំផុត នៅលើបណ្ដាញ Youtube។

ក្រោយពីត្រូវបានបង្ហោះ ខ្សែវីដេអូខ្លីដែលមានចំណងជើងថា “Man Rides World’s Smallest Bicycle” ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពអស្ចារ្យ និងចម្លែករបស់វា។
នៅក្នុងខ្សែវីដេអូនេះ បុរសម្នាក់បានទុកកង់ធំរបស់ខ្លួនទៅម្ខាង រួចក៏បានយកកង់ដ៏តូចមួយចេញពីកាបូបរបស់ខ្លួន និងជិះយ៉ាងសង្ហារ។
កង់ដ៏តូចនេះ ត្រូវបានគេធ្វើឡើងដោយមានគ្រឿងគ្រប់គ្រាន់ទាំងអស់ ប៉ុន្ដែវាបែរជាមានរូបរាងតូចជាងស្បែកជើងរបស់ម្ចាស់វាទៅទៀត។
មនុស្សជាច្រើន សួរថា តើគេធ្វើកបែបណាអាចផលិតកង់ដ៏តូច និងអាចផ្ទុកទម្ងន់របស់មនុស្សបានបេបនេះ? ពិតជាអស្ចារ្យ!
ដោយ ៖ សូរីយ៉ាប្រភព ៖ DT