អ្នកស្រី Park Sun Hong ជនជាតិកូរ៉េ កាលពីឆ្នាំ ២០០៩ បានជាប់ជានារីដែលមានក្រចកវែងជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ ហើយមកដល់ពេលនេះគឺគាត់លែងទុកក្រចកវែងទៀតហើយប៉ុន្តែគឺនៅតែបន្តងប់នឹងក្រចកដដែលគឺគាត់បានរចនាក្រចករបស់គាត់បែបប្លែកៗ ដែលបណ្ដាលឱ្យនារីម្នាក់នេះល្បីសារជាថ្មី។អ្នកស្រី Park បានប្រាប់ឱ្យដឹងថាក្រចករបស់គាត់គឺជាអ្វីដែលគាត់ស្រលាញ់ជាទីបំផុត ហើយទោះបីជាវាខ្លីឬវែង វាតែងតែជារឿងមួយដែលទាក់ទាញចំនាប់អារម្មណ៍របស់មហាជនជានិច្ច។ ការស់នៅរបស់អ្នកស្រីគឺមានការលំបាកក្នុងការរក្សាក្រចកទាំងនេះ ប៉ុន្តែយ៉ាងណាអ្នកស្រីនៅតែអាចរក្សាក្រចកបានយ៉ាងល្អហើយអាចឆ្នៃម៉ូដក្រចកបានច្រើនទៀតផង៕

/

//

/

ដោយ៖ ផានិតប្រភពពី៖ K14