ពន្ធលើប្រាក់ចំណូលនៅអាមេរិក ខ្ពស់បំផុតគឺ ៣៥% ប៉ុន្ដែប្រទេសនេះមិនទាន់មានឈ្មោះនៅក្នុង Top 10 នៃប្រទេសដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោកនោះទេ។

ខាងក្រោមនេះគឺជាបណ្ដាប្រទេសដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក៖
អៀរឡង់
ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៤៨% ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥០.៤០០ដុល្លារ
កម្រិតពន្ធលើប្រាក់ចំណូលនេះ ខ្ពស់ជាងច្រើនបើធៀបទៅនឹង ៤០% នៅក្នុងតំបន់អ៊ឺរ៉ុបខាងជើង។KPMG បានអោយដឹងថា អ៊ឺរ៉ុបខាងជើងគឺជាតំបន់ដែលយកពន្ធលើប្រាក់ចំណូលខ្ពស់ជាងគេទីពីរក្នុងលោក។

ហ្វាំងឡង់

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៤៩%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៤៩.០០០ដុល្លារ
ច្បាប់យកពន្ធខាងលើនេះ ត្រូវបានគេអនុវត្តចំពោះបុគ្គលណាដែលរកបានប្រាក់ចំណូលចាប់ពី៩១.០០០ដុល្លារ។ កាលពីឆ្នាំ ២០០៤ ការយកពន្ធលើប្រាក់ចំណូលនៃប្រទេសនេះបានកើនឡើងដល់ ៥៣,៥% ប៉ុន្ដែក្រោយមក វាក៏ថយចុះ ដោយសារតែកម្រិតអតិផរណាមានការកើនឡើងច្រើន។
អង់គ្លេស

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥២.៣២០ដុល្លារ
កាលពីឆ្នាំ ២០១០ អង់គ្លេសបានដំឡើងពន្ធលើប្រាក់ចំណូលដល់ ៥០% ប៉ុន្ដែ កាលពីខែមិនាកន្លងទៅ រាជរដ្ឋាភិបាលនៃប្រទេសនេះបានប្រកាសថានឹងបន្ថយពន្ធមកនៅត្រឹម ៤៥% ចាប់ពីខែមេសា ឆ្នាំ ២០១៣។
ជប៉ុន

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥៣.២០០ដុល្លារ
ពន្ធលើប្រាក់ចំណូលនៅជប៉ុនរួមមានពីរផ្នែក ជាមួយនឹងកម្រិតពន្ធខ្ពស់បំផុតគឺ ៤០% ចំពោះប្រាក់ចំណូលចាប់ពី ២១៧.០០០ដុល្លារ បូកជាមួយពន្ធមូលដ្ឋាន ១០%ទៀត។ប៊ែលហ្សាម(Belgium)

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥២.៧០០ដុល្លារ
អាត្រាពន្ធខ្ពស់បំផុតនៅប្រទេសប៊ែលហ្សាមត្រូវបានគេអនុវត្តចំពោះអ្នកដែលរកប្រាក់ចំណូលបានចាប់ពី ៤៦.៩០០ដុល្លារឡើងទៅ។
អ្នកពលកម្មនៅប្រទេសនេះត្រូវបង់ពន្ធសន្ដិសុខ ១៣% ពន្ធនៅមូលដ្ឋាន ១១% ពន្ធលើតម្លៃទ្រព្យកើនឡើង ១៦,៥% ឬ ៣៣%។
អូទ្រីស

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥០%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥០.៧០០ដុល្លារ
អាត្រាពន្ធនេះត្រូវបានអនុវត្តចំពោះអ្នកដែលមានប្រាក់ចំណូលចាប់ពី ៨០.០០០ដុល្លារឡើងទៅ។
ថ្មីៗនេះ រដ្ឋាភិបាលអូទ្រីសបានព្រមព្រៀងជាមួយរដ្ឋាភិបាលស្វីសក្នុងការយកពន្ធលើប្រាក់បញ្ញើរបស់ប្រជាជននៅធនាគារស្វីស។ តាមរយៈនេះ ប្រាក់បញ្ញើនោះនឹងត្រូវបានយកពន្ធចាបពី ១៥%ទៅ ៣៨%។
ហូឡង់

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥២%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៥៧.០០០ដុល្លារ
ជនជាតិហូឡង់ក៏ត្រូវបង់ពន្ធលើអចលនទ្រព្យចាប់ពី ៤៧០ ដល់ ៨០០ដុល្លារ ទន្ទឹមនឹងនេះក៏ត្រូវបង់ពន្ធលើតម្លៃទ្រព្យកើនឡើង ២៥% ពន្ធលើការលក់ដូរដីធ្លី និងពន្ធលើការទទួលមរតកចាប់ពី១០ ទៅ ៤០%។
ដាណឺម៉ាក

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៥,៤%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៦៤.០០០ដុល្លារ
ពន្ធខាងលើនេះត្រូវបានអនុវត្តលើអ្នកដែលមានប្រាក់ចំណូលចាប់ពី ៧៦.០០០ដុល្លារឡើងទៅ។
ស៊ុយអែត

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៦,៦%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ ៤៨.៨០០ដុល្លារ
អាត្រាពន្ធខ្ពស់បំផុតនេះត្រូវបានអនុវត្តលើប្រាក់ចំណូលចាប់ពី ៨១.០០០ដុល្លារឡើងទៅ។ ក្រៅពីនេះ អ្នកពលកម្មត្រូវបង់ ៤.៣០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ពន្ធសន្ដិសុខ ទន្ទឹមនឹងពន្ធ ៣០% ត្រូវបង់សម្រាប់ប្រាក់ចំណូលពីការវិនិយោគ ពន្ធអចលនទ្រព្យបង់អោយមូលដ្ឋាន ៩៦០ដុល្លារក្នុងមួយឆ្នាំ បូករួមជាមួយពន្ធ ០,៧៥% លើតម្លៃអចលនទ្រព្យ។
Aruba

ពន្ធលើប្រាក់ចំណូលខ្ពស់បំផុតគឺ ៥៨,៩៥%ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ ២០១០ គឺ មិនច្បាស់
Aruba គឺជាតំបន់មួយក្នុងប្រទេសហូឡង់ ជាកន្លែងដែលយកពន្ធលើប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក។ នេះគឺជាតំបន់តែមួយគត់នៅទ្វីបអាមេរិកដែលមានឈ្មោះនៅក្នុងបញ្ជីនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing