សហរដ្ឋអាមេរិក៖ ចោរប្លន់ធនាគារប្រដាប់អាវុធ ដែលស្លៀកពាក់ក្លែងភេទ នឹងអាចរួចផុតពីការជាប់ពន្ធនាគារ ។ កាលពីថ្ងៃព្រហស្បតិ៍ទណ្ឌិត Jordan Wise ត្រូវបានតុលាការផ្តន្ទាទោស ដោយកាត់តម្រឹមទោស និងដាក់ពន្ធធនាគារបន្ថែមតែរយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ។

លោក Wise អាយុ ២៦ ឆ្នាំ បាននិយាយថា រូបគាត់ មានអាការៈបែកថ្នាំ ដោយសារសារធាតុកូកាអ៊ីន និងកញ្ឆា នៅពេលសម្លេងខួរក្បាលបាត់ម្ចាស់ការរបស់គាត់ បានប្រាប់គាត់ឱ្យស្លៀកពាក់ក្លែងខ្លួនជាស្ត្រីម្នាក់ ហើយបើកប្រតិបត្ដិការប្លន់ធនាគារនោះតែម្ដង។

លោក Wise បានទៅកាន់ធនាគារ Santander នៅកោះ Staten ដោយពាក់សំលៀកបំពាក់ពណ៌ខ្មៅ ពាក់ស្បែកជើងកែងចោតពណ៌ប្រាក់ប្រាក់ ពាក់វ៉ែនតា និងមួកពណ៌ខ្មៅ។

/ គាត់ បានគម្រាមទារប្រាក់ពីបុគ្គលិកធនាគារម្នាក់ ស្របពេលលើកកាំភ្លើងពណ៌ទឹកប្រាក់ភ្ជង់។ ក្រោយមក លោក Wise បាននិយាយថា វាគ្រាន់តែជាកាំភ្លើងជ័រផាត់ពណ៌ប៉ុណ្ណោះ។

នៅខែកក្កដាឆ្នាំ ២០១៦ គាត់ បានមានស្មារតីឡើងវិញ ហើយបានសារភាពកំហុស នៅក្នុងខែមករា។ លោក Wise  ក៏នឹងត្រូវស្ថិតក្រោមការឃ្លាំមើល ដោយតុលាការរយៈពេលបីឆ្នាំផងដែរ ៕ 

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ nydailynews