ប្លែកៗ៖ នៅពេលដែលគេឃើញបុរសម្នាក់ បានឈរនៅក្បែរដំបូលរថយន្ដក្រុង (ក្រៅរថយន្ដ)ដោយគ្រាន់តែយកដៃរបស់គាត់ កាន់ដំបូលរថយន្ដក្រុងបន្ដិចសោះ ហើយអាចហោះតាមរថយន្ដបាននោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង ហើយក៏បានតាមប្រម៉ាញ់ថតរូប បុរសម្នាក់នោះផងដែរ។

បុរស ដែលអាចហោះតាមដំបូលរថយន្ដក្រុងនោះ គឺមានឈ្មោះថា Steven Frayne ឬហៅថាDynamo មានវ័យ ៣០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាបុរសដែលមានវេទមន្ដ អាចហោះហើរតាមរថយន្ដក្រុងបាន នៅឯក្នុងទីក្រុង London ប្រទេសអង់គ្លេស។

អ្វីដែលជាការពិត ហើយបានធ្វើអោយមនុស្សរាប់ពាន់នាក់ មានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលនោះ គឺបុរសនោះ បាននឹងកំពុងថតស៉្បតពាណិជ្ជកម្ម អោយភេសជ្ជៈ Pepsi ឬ Pepsi Max ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Steven ត្រូវបានមនុស្សជាច្រើន នៅក្នុងសង្គម យល់ថា គាត់គឺជាមនុស្ស ដែលមានវេទមន្ដពិតៗ ជាក់ស្ដែងគឺទេពកោសល្យ និងភាពអស្ចារ្យ នៃការបង្ហាញខ្លួន ក្នុងការសម្ដែងពាណិជ្ជកម្ម ឬស៉្បតផ្សេងៗតែម្ដង៕
ដោយ៖ នារីប្រភព៖ dailymail