ខេត្តព្រៃវែង៖ព្រះសង្ឃមួយអង្គតូចចិត្តខ្លួនឯងដោយមានជំងឺប្រចាំកាយបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងកុដិវត្តព្រៃទំពូងបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៨នៅចំណុចកុដ្តិ វត្តព្រៃទំពូង ស្ថិតក្នុងភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

/

ព្រះសង្ឃដែលធ្វើអត្តឃាតចង់កមានព្រះនាម ជុំ ធា ព្រះជន្ម ៣៤ ព្រះវស្សា បួសរៀននៅវត្តព្រៃទំពូងមានទីលំនៅ នៅភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង​។ 

ព្រះសង្ឃបានយកក្រណាត់ស្បង់ជីវរ ចង ក និងដែកសសៃសំរាប់ដាក់អំពូលនៅជាប់ពិដានក្នុងកុដិបណ្ដាលឲ្យស្លាប់។ក្រោយកើតហេតុសមត្តកិច្ចជំនាញបានចុះមកដល់កន្លែងរួចបានធ្វើកោសល្យវិច្ច័យរួចក៍បានប្រគល់សពព្រះអង្គអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

/