រតនគិរី៖ រថយន្តកាមរីបើកបុក តូបលក់ចាណាងបណ្តាលឲ្យ ស្លាប់ស្រ្តីម្នាក់ជនប្រមឹកម្នាក់បាន បើក រថយន្ត ម៉ាកកាមរី សេរីឆ្នំា ១៩៩១ ពណ៌គ្រាប់អម្ពិលពាក់ ស្លាកលេខភ្នំពេញ 2B-4633 បើកបរដោយមាន ល្បឿនលឿន ទៅបុកតូបលក់ចាណាងបណ្តាល ឲ្យ ស្រ្តីម្នាក់រងរបួស ធ្ងន់រួចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមបាន ប្រហែល ១ម៉ោងក៏ស្លាប់ក្នុងមន្ទីរពេទ្យប្រទេស វៀតណាម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទីល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នំា ២០១២ ត្រង់ចំណុចមុខមន្ទីរ សុខា ភិបាលខេត្តរតនគិរីសិ្ថត ក្នុងភូមិ ទេសអន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។តាមប្រភពព័ត៌មានពី សាច់ញាតិជនរងគ្រោះប្រាប់ ឲ្យដឹងថាខណៈ ដែលស្រ្តីរងគ្រោះកំពុង អង្គុយលក់ចាណាង ដូចសព្វដង ប៉ុន្តែ គ្មាន ភ្ញៀវចូល ពិសាក៏ឆ្លៀតពេល ទំនេរអង្គុយលាងចានទុកដាក់ ស្រាប់តែមានរថយន្តបោះពួយ បុកតូបចាណាង ដួល រេលភ្លាមៗ នោះសាច់ញាតិក្នុងផ្ទះ ស្ទុះទៅមើលឃើញ អ្នកលក់ចាណាងត្រូវរបួសជាទម្ងន់ ដួលក្រាបដីក្នុង ថ្លុកឈាម។
ប្រភពព័ត៌មានពីនគរបាលចរាចរនៃស្នង ការនគរបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថាជនរង គ្រោះមានឈ្មោះស៊ីង ស៊ីវ៉ន ភេទស្រី អាយុ ២៧ឆ្នំា ជនជាតិឡាវមានទីលំនៅ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែងក្រុង បានលុងខេត្តរតនគិរី។ រីឯជនប្រមឹកស្រវឹង ស្រាជោគមាន ឈ្មោះ ណន ចាន់ថៃ មានមុខងារជាមន្រ្តី នគរបាល ខេត្តរតនគិរីរងរបួសស្រាលកំពុង សម្រាកព្យាបាលក្នុង មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ប្រភពព័ត៌មានមន្រ្តីនគរបាល ចរាចរខេត្តប្រាប់បន្តទៀតថា រថយន្តបង្កហេតុខាងលើ បើកបរពីទីរួមស្រុក អូរជុំមានទិសដៅបើក ចូលក្រុងបានលុង ក្នុងសភាពស្រវឹងជោគជំា បើកបុកតូបលក់ចាណាង ដួលរៀបដល់ដី រួចបួងចង្កូតប្រុងបើករត់ រេរចង្កូតមក ឆ្វេង ដៃហោះមកបុកផ្ទុបដើមអាកាស្យាជាប់ ទៅមុខលែងរួច។បច្ចុប្បន្នកម្លំាងនគរបាល ចរាចរនៃស្នងការនគរ បាលខេត្ត រតន គិរី បាននំាយករថយន្តខាងលើ ទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់។
ចំណែកឯសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារសាច់ញាតិ ដឹកពីប្រទេសវៀតណាម មកតំកល់ទុកគេហដ្ឋាន របស់ខ្លួនដើម្បី ធ្វើបុណ្យតាម ប្រពៃណីជនជាតិឡាវ។
សូមបញ្ជាក់ផងដែរថា កន្លងមកក្នុងខេត្តរតនគិរី អ្នកបើកបរបង្កគ្រោះថ្នាក់សុទ្ធតែក្រុម ស្រវឹងសា្រជោគជាំគេសង្កេតឃើញ ភាគច្រើន ជាមន្រ្តីរាជការកងកម្លំាងប្រដាប់អាវុធដែល មានលុយមានអំណាចចេញពីហាងផឹកស៊ីហាងខារ៉ាអូខេជា ដើម បណ្តាល ឲ្យគ្រោះថ្នាក់ ស្លាប់របួសធ្ងន់ដល់អ្នក ធ្វើដំណើរតាមផ្លូវសាធារណៈ ដែលជាប្រជាពលរដ្ឋ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល