កាលពីថ្ងៃសៅរ៍កន្លងមកថ្មីៗនេះប៉ូលិសចិនបានចាប់ខ្លួនជនល្មើសចូលលួចរបស់មានតំលៃ ក្នុងព្រះបរមរាជវាំង នូវវត្ថុមានតំលៃចំនួន 7 ធ្វើពីមាស និងគ្រឿងអលង្ការសុរបមានតំលៃ
1,5លាន USD។

នេះជាបទល្មើសលួចជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំកន្លងទៅ នៅឯរាជវាំងរបស់ស្តេច
ចិន ដែលបច្ចុប្បន្នក្លាយជាសារមន្ទីរជាតិ​ដែលមានការទាក់ទាញបំផុតដល់ភ្ញៀវទេសចរណ៍។
ព្រះវាជវាំងនេះតាំងពីមុនរហូតមកដល់បច្ចុប្បន្ន ត្រូវបានការពារយ៉ាងតឹងរ៉ឹងបំផុត ។ ក្រោយ
ពីការសើបអង្កេត ប៉ូលិសបានរកឃើញថាវត្ថុមានតំលៃដែល ត្រូវជនល្មើសលួចបាត់ គឺមាន កាបូបមាសតូចធ្វើតាមរបៀបលោកខាងលិច មួយ ប្រអប់ម្សៅលាបមុខតួចមួយដែល របស់
ទាំងអស់នេះគឺធ្វើនៅដើមសតវត្សរ៍ទី 20 និងដែលបានខ្ចីពីសារមន្ទី​រឯកជននៅ ហុងកុង
សំរាប់បង្ហាញក្នុងការតាំងពិពរណ៌រយៈពេលខ្លីនៅព្រះរាជវាំងនេះ។ វត្ថុពីរយ៉ាងទៀត បាន
រកឃើញភ្លាមក្រោយពីការលួចកើតឡើង តែវាត្រូវរងការខួចខាតបន្តិចបន្តួច។

ប្រព័ន្ធផ្សាយព័ត៌មានរបស់ចិនថ្ងៃនេះបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លូនបុរសឈ្មោះ Shi
Bokui ដែលកំពុងអង្គុយក្នុងហាងកាហ្វេកាលពីយប់មិញ។ បុរសនេះក៏បានសារភាពថាខ្លួន
ពិតជាអ្នកលួចមែន ។ កាសែត China Daily បានឲ្យដឹងថា របស់ខ្លះក្នុងចំណោមរបស់ទាំង
7 ដែលត្រូវ លួចទៅនោះ ត្រូវបានដកហូតវិញហើយ។

រូបភាពរបស់ត្រូវចោរលួច៖

កាបូបមាស ធ្វើតាំងពី 1950-1960

ប្រអប់មាស ធ្វើតាំងពីឆ្នាំ
1960

ប្រអប់គ្រឿងតុបតែងមុខធ្វើតាំងពីឆ្នាំ 1930-1940

ប្រអប់គ្រឿងតុបតែងមុខធ្វើតាំងពីឆ្នាំ 1950-1960