ក្រុមមន្ត្រីបាននិយាយថា រញ្ជួយដីចំនួន2លើកជាបន្តបន្ទាប់បានកើតឡើងនៅប្រទេស
អេស្ប៉ាញភាគ អាគ្នេយ៍ ដោយសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន10នាក់និងមនុស្ស
រាប់សិបនាក់ បានរងរបួស នៅពេលដែលអាគារជាច្រើន បានទទួលរង ការខូចខាត
ដោយការរញ្ជួយដីដែលមាន កម្លាំងខ្លាំងបំផុតនៅក្នុងប្រទេសនេះក្នុងរយៈពេលជាង
50 ឆ្នាំ ចុងក្រោយនេះ។

មន្ត្រីម្នាក់ក្នុងរដ្ឋាភិបាលតំបន់Murcia បាននិយាយថាចំណុច នៃការរញ្ជួយដីទាំង2
លើកនេះ ដែលមានកម្លាំងរញ្ជួយ 4,4រិចទ័រនិង5,2រិចទ័រនេះ គឺស្ថិត នៅជិតទីប្រជុំជន
Lorca ។ ការរញ្ជួយដីលើកទី2បានកើតឡើងប្រហែល 2ម៉ោងបន្ទាប់ពីការរញ្ជួយដីលើក
ទីមួយ។ ក្រុមមន្ត្រីបាននិយាយថាមនុស្សរាប់សិបនាក់ដែលបានរងរបួសត្រូវបានព្យាល
នៅកន្លែងកើតហេតុនិងនៅមន្ទីរពេទ្យបណ្តោះអាសន្នមួយ ត្រូវបាន​បង្កើតនៅក្នុង​ទី​ប្រជុំជន​
Lorca ដែលមានប្រជាជនរស់នៅប្រហែល 45000 នាក់។ អ្នកជម្ងឺប្រហែល 270នាក់​
នៅមន្ទីរពេទ្យមួយនៅទីប្រជុំជននេះ ត្រូវបានជម្លៀសចេញដើម្បីជាការប្រុងប្រយ័ត្នទុក
ជាមុន បន្ទាប់ពីអាគារមន្ទីរពេទ្យនេះបានទទួលរងការខូចខាតដោយការរញ្ជួយដី នេះបើ
យោង​តាមរដ្ឋាភិបាលក្នុងតំបន់Murcia នេះ។


ប្រជាជនបាត់បង់ទីលំនៅ

ភ័យខ្លាចចំពោះការរញ្ជួយដី

កងកម្លាំងសង្គ្រោះពិនិត្យផ្ទះណាអាចបាក់រលំបាន