អង់គ្លេស៖ បើតាមការអោយដឹងពីពត៌មាន Newday នៃប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៦កញ្ញាម្សិលមិញនេះថា មានស្រ្ដីជាច្រើននាក់ ដែលរស់ក្នុងតំបន់ Herefofdshire បាននំាគ្នាអាក្រាតកាយ ដើម្បីរំលឹកខួបមរណៈលោក Richard Warr ដែលបានស្លាប់កាលពីឆ្នំាមុននេះ។
ប្រភពខាងលើដដែលបានអោយដឹងថា លោក Richard Warr គឺជាអ្នកសរសេរសៀវភៅមួយដែលមានចំណងជើងថា Game Birds ឬ Calendar។ ថ្វីបើសៀវភៅនេះ បានសរសេររៀបរ៉ាប់ ពីការណែនាំនៃការរស់នៅ ក៏ដូចជាការិះគន់ខ្លះៗចំពោះស្រ្ដីក៏ពិតមែន តែសៀវភៅនេះ បានផ្តល់ភាពទាក់ទាញណាស់សម្រាប់នារីៗ ដែលរស់នៅតាមជនបទ។

លោក Richard Warr គួររំលឹកផងដែរថា បន្ទាប់ពីលោក Richard បានស្លាប់ក្នុងវ័យ ២១ ឆ្នាំ ដោយសារតែក្រឡាប់រថយន្ដនោះ ស្រាប់តែមកដល់ថ្ងៃគំរប់ខួបរបស់លោក ស្រាប់តែមាននារីៗ ជាច្រើននាក់បាននាំគ្នាំចេញមកអាក្រាតកាយ ដើម្បីសម្ដែការគោព និងសម្ដែងនូវភក្ដីភាពចំពោះវិញ្ញាណក្ខន្ធលោកទៅវិញ។


ដោយ៖ នារីប្រភព៖ nydailynews