អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មាននិស្សិតស្រី ដែលមានអាយុ ប្រហែលជា ១៧- ២០ឆ្នាំ ប្រហែលជា ៤-៥ នាក់ បានមកសម្ដែងក្បាច់រាំ បង្ហួរតាមថ្នោលពួករបស់គេ គួរអោយទាក់ទាញបំផុត។
ប្រភពខាងលើបានអោយដឹងថា ការសម្ដែងរបស់និស្សិតស្រីទាំងនោះ ត្រូវបានធ្វើឡើង ក្នុងបរិវេណ នៃសាកលវិទ្យាល័យ Glasgow ចក្រភពអង់គ្លេស។ អ្នកចូលមកទស្សនារួមមានលោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យជាន់ខ្ពស់ នាយកសាលា និងនិស្សិតប្រុសស្រីជាច្រើននាក់ផងដែរ ហើយអ្នកចូលរូមទាំងអស់ ត្រូវចំណាយថវិការត្រឹមតែ ៥ផោនប៉ុណ្ណោះ។

គួររំលឹកផងដែរថា សិស្សដែលជាអ្នកមករំាក្បាច់ បង្ហួរតាមថ្នោលនោះ គឺជាសិស្សនៃសាកលវិទ្យសាល័យ Scot University ទេ។ ដោយយល់ឃើញថា វាជាប្រភេទកីឡាល្អ ដែលនាំមកនូវសុខភាពល្អ លោកនាយកសាកលវិទ្យាល័យ Glasgow ចង់អោយសិស្សរបស់គាត់ចូលរួមហាត់ផងដែរ។

ប៉ុន្ដែទទឹមនឹងនេះ លោក Milke Judge មកពីវិទ្យាស្ថាន Chistian Institute បាននិយាយថា ការរាំនេះ វាមើលទៅដូចជា ស្រាតមួយកំណាត់ក្រោមទៅហើយ ដូច្នេះ វាហាក់បីដូចជាមិនសូវល្អប៉ុន្មានសម្រាប់សិស្សទេ។ ហើយនេះ ក៏ជាអ្វីដែលឪពុកម្ដាយ របស់សិស្ស មកសូវចង់បាន សម្រាប់ការសិក្សាពីសាលារៀន របស់កូនៗគេឡើយ៕
ដោយ៖ វត្ដីប្រភព៖ dailymail